Connect with us

ព័ត៌មានអន្ដរជាតិ

លោក ពូទីន ចោទ អ៊ុយក្រែន ថាឲ្យប្រទេសទី ៣ បង្កការគំរាមកំហែងដល់ រុស្ស៊ី

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃអង្គារថា ទឹកដីអ៊ុយក្រែនត្រូវបានប្រើប្រាស់ដោយប្រទេសទីបីដើម្បីបង្កការគំរាមកំហែងដល់រុស្ស៊ី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ពូទីន បានប្រាប់សមភាគីអាស៊ែរបៃហ្សង់លោក Ilham Aliyev ក្នុងអំឡុងពេលកិច្ចប្រជុំនៅទីក្រុងមូស្គូថា “យើងចង់ធ្វើឲ្យទំនាក់ទំនងរបស់យើងប្រសើរឡើងជាមួយប្រទេសជិតខាងរបស់យើង ប៉ុន្តែស្ថានភាពនៅអ៊ុយក្រែនគឺខុសគ្នា ហើយទឹកដីនៃប្រទេសនេះត្រូវបានប្រើប្រាស់ដោយប្រទេសទីបី ដើម្បីបង្កការគំរាមកំហែងដល់ប្រទេសរុស្ស៊ី” ។

លោក ពូទីន បាននិយាយថា “បន្ទាប់ពីការដួលរលំនៃសហភាពសូវៀត រុស្ស៊ីបានទទួលស្គាល់ការពិតនូវភូមិសាស្ត្រនយោបាយថ្មីទាំងអស់ ហើយដូចដែលអ្នកបានដឹងហើយថា យើងកំពុងធ្វើការយ៉ាងសកម្មដើម្បីពង្រឹងទំនាក់ទំនងរបស់យើងជាមួយរដ្ឋឯករាជ្យ ។

លោកបានបន្ថែមថា “ការរំពឹងទុកដែលថា រុស្ស៊ីនឹងបង្កើតចក្រភពឡើងវិញនៅក្នុងព្រំដែនចក្រពត្តិដូចគ្នាគឺមិនពិតទេ” ខណៈប្រធានាធិបតីរុស្ស៊ីរូបនេះបានពណ៌នាការផ្លាស់ប្តូរអំណាចដែលបានកើតឡើងពីបាតុកម្មតវ៉ានៅក្នុងប្រទេសអ៊ុយក្រែនក្នុងឆ្នាំ ២០១៣ ថាជា “រដ្ឋប្រហារ” ។

គួរបញ្ជាក់ថា ការចោទប្រកាន់របស់រុស្ស៊ីក៏កើតឡើង បន្ទាប់ពីនៅក្នុងសុន្ទរកថាកាលពីថ្ងៃចន្ទលោក ពូទីន បានប្រកាសពីការទទួលស្គាល់របស់រុស្ស៊ីចំពោះតំបន់កាន់កាប់ដោយក្រុមឧទ្ទាមចំនួន ២ គឺតំបន់ Donetsk និង Luhansk នៅភាគខាងកើតអ៊ុយក្រែន ដែលក្នុងនោះលោកក៏បានវាយប្រហាររដ្ឋាភិបាលអ៊ុយក្រែន និងសហរដ្ឋអាមេរិក ហើយបានចោទប្រកាន់លោកខាងលិចថា មិនអើពើនឹងកង្វល់សន្តិសុខស្នូលរបស់ទីក្រុងមូស្គូផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ ប្រទេសអាស៊ីណាខ្លះប្រតិកម្មលោក ពូទីន ក្រោយទទួលស្គាល់ឯករាជ្យតំបន់ ២ នៅ អ៊ុយក្រែន?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម