ព័ត៌មានអន្ដរជាតិ
ធាត់ពេក! បុរស ឥណ្ឌូណេស៊ី ម្នាក់ ត្រូវមិត្តស្រីសុំបែក ចុងក្រោយប្រែរូបរាងសង្ហាដូចតារា ចិន (មានវីដេអូ)
អាចនិយាយបានថា នេះជាការយកថាមពលអាក្រក់ នៃភាពសោកស្ដាយ មកដុតវាទៅជាថាមពលវិជ្ជមាន ដើម្បីផ្លាស់ប្ដូរខ្លួនឯងបានយ៉ាងល្អប្រសើរ។

ជាក់ស្ដែងសម្រាប់យុវជនឥណ្ឌូណេស៊ីម្នាក់នេះវិញ ត្រូវមិត្តស្រីបោះបង់ចោល ព្រោះតែរូបគេធាត់ពេក មិនសង្ហាដូចប្រុសដទៃ។ ដូច្នេះហើយ ទើបគេបានសម្រេចចិត្តកែប្រែខ្លួន ឲ្យក្លាយជាបុរសសង្ហា មានរាងស្វែល រហូតមានអ្នកចូលមើលជាង ២០ លានដងផងដែរ។


យុវជនវ័យក្មេងនេះ មានឈ្មោះថា Oddi មកពីប្រទេសឥណ្ឌូណេស៊ី។ គាត់បានបង្ហោះវីដេអូឃ្លីបទៅក្នុងគណនី TikTok របស់គាត់ ដែលគាត់បានអាប់ដេតការសម្រកទម្ងន់មុនរបស់ខ្លួន ទៅជាបុរសសង្ហាបច្ចុប្បន្ន ហើយកំពុងតែ ល្បីល្បាញពេញបណ្ដាញសង្គម ។

ក្រៅពីនោះ Audi គាត់ក៏បានចែករំលែកអាថ៌កំបាំងនៃការសម្រកទម្ងន់របស់គាត់ ដោយនិយាយថា អាថ៌កំបាំងរបស់គាត់គឺ ការចៀសវាងអាហារសម្រន់ ភេសជ្ជៈ គ្រឿងស្រវឹង បង្អែម និងអាហារមានសារជាតិប្រៃ ។ អ្វីដែលសំខាន់បំផុតនោះគឺការហាត់ប្រាណឲ្យបានទៀងទាត់។



បុរសដែលធ្លាប់មានសាច់ទ្រលុកទ្រលន់ ប្រែជាសង្ហារូបនេះ បានព្រលយពាក្យថា “ជោគជ័យប្រហែលជាមិនងាយស្រួលទេ។ ប្រាកដណាស់ វាអាស្រ័យលើពេលវេលា និងការដាក់ចិត្តរបស់យើងខ្លួនឯងដែរ»។



បន្ទាប់ពីឃ្លីបវីដេអូរបស់គាត់ត្រូវបានបញ្ចេញ និងចែករំលែក។ អាចនិយាយបានថា អ្នកនិយមលេងអ៊ីនធឺណិតបានចូលចិត្តការផ្លាស់ប្ដូររបស់គាត់ជាខ្លាំង។ ពួកគេក៏ចោទសួរជាសម្ងាត់ថា តើអតីតមិត្តស្រីដែលបានចាកចេញពីគាត់ ប្រាកដជាសោកស្ដាយឬអត់? ហើយក៏មានមនុស្សជាច្រើនគិតថា មុខមាត់ស្រដៀងនឹងតារាចិនដូចជាលោក Huang Minghao ឬលោក Justin Huang ជាដើម៕
សូមទស្សនាវីដេអូខាងក្រោម៖
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖បះសក់មិនស្ទើរ ក្រោយឃើញខោអាវនិងវត្ថុចាស់ៗប្រឡាក់ឈាម កប់ក្រោមជណ្ដើរផ្ទះ ទិញតពីគេ
ចុចអាន៖នារីម្នាក់ ក្លាយជាកូនក្រមុំបានមួយថ្ងៃ ទើបដឹងថា ស្វាមីជាភេទទី ៣

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា