Connect with us

ព័ត៌មានអន្ដរជាតិ

ពូទីន បញ្ជាឲ្យបាញ់មីស៊ីលចេញពីនាវាមុជទឹក រូងក្រោមដី និងយន្តហោះ ក្នុងសមយុទ្ធបែបយុទ្ធសាស្រ្ត (មានវីដេអូ)

បានផុស

នៅ

ប្រទេសរុស្ស៊ីបានបាញ់មីស៊ីលចេញពីនាវាមុជទឹក ពីរូងក្រោមដី និងពីយន្ដហោះនៅក្នុងសមយុទ្ធយុទ្ធសាស្ត្រដ៏សំខាន់មួយក្រោមការបញ្ជារបស់លោក វ្ល៉ាឌីមៀ ពូទីន ជាមួយនឹងការបង្ហាញនូវសមត្ថភាពនុយក្លេអ៊ែរដ៏ខ្លាំងក្លាទាំងបីរបស់ខ្លួន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងការពារជាតិរបស់ប្រទេសបាននិយាយថា វីដេអូដែលចែករំលែកដោយប្រទេសរុស្ស៊ីបង្ហាញពីមីស៊ីលដែលមានសមត្ថភាពនុយក្លេអ៊ែរកំពុងត្រូវបានដាក់ពង្រាយរួមមានការបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីបពីនាវាមុជទឹកនុយក្លេអ៊ែរ Karelia (K-18) ថ្នាក់ Delta-IV នៅក្នុងសមុទ្រ Barents ។

ប្រទេសរុស្ស៊ីបានពង្រីកសមយុទ្ធយោធារបស់ខ្លួនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះនៅពេលមានភាពតានតឹងជាមួយលោកខាងលិច ខណៈដែលទំនាក់ទំនងបានធ្លាក់ចុះដល់កម្រិតសង្គ្រាមត្រជាក់ បន្ទាប់ពីប្រទេសរុស្ស៊ីបានបញ្ចូលឧបទ្វីបគ្រីមៀរបស់អ៊ុយក្រែនកាលពីឆ្នាំ ២០១៤ ។

ទន្ទឹមនោះទូរទស្សន៍ Zevzda របស់ក្រសួងក៏បានបង្ហាញពីការបាញ់មីស៊ីលអន្តរទ្វីបពីរូងក្រោមដី Plesetsk នៅតំបន់ Arkhangelsk ។

បន្ថែមពីនេះមីស៊ីលរយៈចម្ងាយឆ្ងាយជាច្រើនគ្រាប់ក៏ត្រូវបានបាញ់ចេញពីយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Tu-160 និង Tu-95 ពីដែនអាកាស Engels និង Ukrainka ផងដែរ ។ មីស៊ីលប្រភេទនេះត្រូវបានគេរាយការណ៍ថាបានវាយប្រហារចំគោលដៅដោយជោគជ័យនៅឯកន្លែងហ្វឹកហាត់ Pemboy នៅសាធារណរដ្ឋ Komi ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Daily Mail

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម