Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ កំពុងអភិវឌ្ឍវ៉ាក់សាំងកូវីដ ៤ប្រភេទ សមត្ថភាពសុទ្ធតែខ្លាំងៗ

បានផុស

នៅ

យោងតាមប្រភពពីសារព័ត៌មាន The Nation បានឱ្យដឹងថា មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍កូវីដ-១៩ ថៃ (CCSA) កំពុងអភិវឌ្ឍវ៉ាក់សាំងកូវីដ-១៩ មួយចំនួន ៤ប្រភេទនៅក្នុងប្រទេស ខណៈពេលនេះវ៉ាក់សាំងនីមួយៗសុទ្ធតែបាននិងកំពុងដំណើរការល្អ ហើយវាអាចនឹងរួចរាល់សម្រាប់សាធារណជននៅក្នុងឆ្នាំក្រោយ ឆ្នាំ២០២៣។

Four locally made Covid-19 vaccines may be ready for public use by 2023
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះដែរ អ្នកនាំពាក្យរបស់ CCSA លោក Taweesilp Visanuyothin បានបង្ហាញព័ត៌មានសំខាន់ខ្លះៗ ពាក់ព័ន្ធនឹងការអភិវឌ្ឍន៍វ៉ាក់សាំងចំនួន ៤ រួមមាន៖

 ១. វ៉ាក់សាំង Chula-Cov19

វ៉ាក់សាំង Chula-Cov19 ជាវ៉ាក់សាំងប្រភេទ mRNA ត្រូវបានបង្កើតឡើងដោយសាកលវិទ្យាល័យ Chulalongkorn ហើយវាកំពុងឆ្លងកាត់ការធ្វើតេស្តដំណាក់កាលទីពីរលើមនុស្សផងដែរ។ គម្រោង​នេះ​ទទួល​បាន​ថវិកា​ចំនួន ២,៧១៥ ពាន់​លាន​បាត​ពី​រដ្ឋាភិបាល។

យើងតាមលទ្ធសាកល្បង វ៉ាក់សាំងនេះអាចចាក់បានលើមនុស្សពេញវ័យចាប់ពី ១៨-៧៥ឆ្នាំ។ វាមានប្រសិទ្ធភាពជំរុញភាពស៊ាំរបស់វ៉ាក់សាំងបានខ្ពស់ជាងវ៉ាក់សាំងដទៃៗទៀត ២.៥ដង។ គេរំពឹងថា វ៉ាក់សាំងនេះនឹងធ្វើតេស្តចុងក្រោយនៅខែសីហា ឆ្នាំ២០២៣។

២. វ៉ាក់សាំង HXP-GPOVac

HXP-GPOVac គឺជាវ៉ាក់សាំងអសកម្ម ហើយកំពុងធ្វើតេស្តក្នុងដំណាក់កាលទី២។ អង្គការឱសថស្ថានរដ្ឋាភិបាល (GPO) បានទទួល ៤៣៤.៥៦លានបាតពីរដ្ឋាភិបាលសម្រាប់ការអភិវឌ្ឍន៍របស់ខ្លួន។

វ៉ាក់សាំងនេះអាចចាក់បានចំពោះមនុស្សពេញវ័យអាយុពី ១៨-៧៥ឆ្នាំ។ HXP-GPOVac ត្រូវបានគេរកឃើញថាមានសុវត្ថិភាព និងជំរុញកម្រិតភាពស៊ាំដ៏ល្អ។

ការធ្វើតេស្តដំណាក់កាលទី៣ ត្រូវបានរំពឹងទុក នៅក្នុងត្រីមាសទី ៣ ឆ្នាំ២០២៣។

៣. វ៉ាក់សាំង Baiya SARS-CoV-2 Vax

Baiya SARS-CoV-2 Vax គឺជាគម្រោងមួយដែលមានគោលបំណងអភិវឌ្ឍវ៉ាក់សាំងកូវីដ-១៩ពីផ្នែកប្រូតេអ៊ីននៃស្លឹកថ្នាំជក់។ វាទទួលបានមូលនិធិចំនួន ១.៤៦៩ពាន់លានដុល្លារពីរដ្ឋាភិបាល។

Baiya SARS-CoV-2 Vax អាចប្រើបានលើមនុស្សពេញវ័យអាយុពី ១៨-៦០ឆ្នាំ។ លទ្ធផលតេស្តលើវ៉ាក់សាំងនេះបង្ហាញពីសុវត្ថិភាពខ្ពស់ ប៉ុន្តែកម្រិតនៃភាពស៊ាំមិនសូវល្អប៉ុន្មាននោះទេ។ យ៉ាងណាមិញ អ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ Chulalongkorn កំពុងព្យាយាមបង្កើតភាពស៊ាំឱ្យល្អជាងមុន។ ប្រសិនជោគជ័យ វានឹងក្លាយជាវ៉ាក់សាំងផលិតពីរុក្ខជាតិ ដំបូងបង្អស់នៅអាស៊ី។

គេរំពឹងថា វានឹងជោគជ័យក្នុងត្រីមាសទី ៣ ឬទី ៤ នៃឆ្នាំ២០២៣។

៤. វ៉ាក់សាំង Covigen

វ៉ាក់សាំង Covigen គឺជាគម្រោងចាក់វ៉ាក់សាំង DNA ដោយគ្មានម្ជុល ដែលទទួលបានមូលនិធិចំនួន ៦៥០លានដុល្លារពីរដ្ឋាភិបាល។

បច្ចុប្បន្នវានៅតែស្ថិតក្នុងដំណាក់កាលទី១ និងទី២ នៃការធ្វើតេស្តព្យាបាលនៅក្នុងប្រទេសថៃ។ នៅពេលជោគជ័យ វានឹងក្លាយជាវ៉ាក់សាំងជំនួស ដែលមិនត្រូវការការចាក់ដោយម្ជុលនោះទេ។ វ៉ាក់សាំងមួយប្រភេទនេះទំនងអាចអនុម័តឱ្យប្រើប្រាស់នៅឆ្នាំ២០២៣ ខាងមុខ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ឆ្លងច្រើនពេក អ្នកជំងឺកូវីដនៅថៃ ដេកតាមចិញ្ចើមផ្លូវ រង់ចាំការព្យាបាល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

កម្ពុជា កំពុងមានតម្រូវការកម្លាំងពលកម្មក្នុងស្រុក ជាង ៦ ម៉ឺនកន្លែង បម្រើវិស័យឧស្សាហកម្ម សេវាកម្ម និង កសិកម្ម

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

អ្នកក្រុងហាណូយ អង្គុយចាំទិញមាស ​តាំងពី​ម៉ោង​ ៣​ ទៀប​ភ្លឺ នៅថ្ងៃនាំសំណាងល្អ

ព័ត៌មានជាតិ៣៦ នាទីutes មុន

តាកែវ កណ្តាល និង​សៀមរាប ​​សាងសង់​បង្គោល​អង់តែនទូរសព្ទ​​បន្ថែម​បាន ១៩២ ក្នុងផែនការ ៣៩៤ បង្គោល

ព័ត៌មានជាតិ៣៨ នាទីutes មុន

ឱកាសការងារជាង ៦០ ០០០ កន្លែង កំពុងរង់ចាំអ្នក

ព័ត៌មានជាតិ៤០ នាទីutes មុន

គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តស្វាយរៀង នឹងបញ្ចប់ការងារសាងសង់នៅចុងឆ្នាំ២០២៥

Sokha Hotels

ព័ត៌មានពេញនិយម