ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ដាក់ប្រទេសក្នុងគ្រាអាសន្ន និងប្រាប់ពលរដ្ឋឲ្យចាកចេញពី រុស្ស៊ី
ប្រទេសអ៊ុយក្រែនបានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន ហើយបានប្រាប់ពលរដ្ឋខ្លួនរាប់លាននាក់ដែលរស់នៅក្នុងប្រទេសរុស្ស៊ី ឲ្យវិលត្រលប់មកផ្ទះវិញ ចំពេលមានការភ័យខ្លាចផ្ទុះសង្គ្រាម។
ភាពអាសន្នរយៈពេល៣០ថ្ងៃ អនុញ្ញាតឲ្យអាជ្ញាធរអនុម័តវិធានការសន្តិសុខបន្ថែម រួមទាំងការដាក់បម្រាមគោចរផងដែរ ប្រសិនបើចាំបាច់។

ច្បាប់គ្រាអាសន្ននេះ បានទទួលការគាំទ្រយ៉ាងលើសលប់ពីសំណាក់សមាជិកសភាកាលពីថ្ងៃពុធទី២៣ខែកុម្ភៈ ហើយឥឡូវបានចូលជាធរមាននៅទូទាំងប្រទេស។
ច្បាប់នេះណែនាំឲ្យមានការត្រួតពិនិត្យឯកសារផ្ទាល់ខ្លួន រារាំងទាហានបម្រុងមិនឲ្យចាកចេញពីប្រទេស ហាមឃាត់ការប្រមូលផ្តុំទ្រង់ទ្រាយធំ និងដាក់កម្រិតលើប្រព័ន្ធទំនាក់ទំនងតាមវិទ្យុ។

អភិបាលទីក្រុង គៀវ និយាយថា ប៉ុស្តិ៍ត្រួតពិនិត្យនឹងត្រូវបានបង្កើតឡើងនៅតាមដងផ្លូវចូលទៅក្នុងទីក្រុង ហើយការចូលទៅកាន់អគាររដ្ឋាភិបាលនឹងត្រូវបានរឹតបន្តឹង។
មុននេះ អ៊ុយក្រែនបាននិយាយថា ខ្លួនកំពុងបញ្ជាឲ្យពលរដ្ឋរបស់ខ្លួនចាកចេញពីប្រទេសរុស្ស៊ី ដោយសារតែ ការកើនឡើងការគំរាមកំហែងរបស់រុស្ស៊ីអាចប៉ះពាល់ដល់ជំនួយកុងស៊ុល។

ជនជាតិអ៊ុយក្រែនប្រមាណ២លាននាក់ ត្រូវបានគេជឿថា កំពុងរស់នៅជាអចិន្ត្រៃយ៍ក្នុងប្រទេសរុស្ស៊ី ហើយពី ១ទៅ២លាននាក់ទៀត ត្រូវបានគេគិតថា នឹងស្នាក់នៅទីនោះក្នុងនាមជាពលករចំណាកស្រុក។
យោធានៅទីក្រុង គៀវ ក៏កំពុងកែនទាហានបម្រុងទាំងអស់ដែលមានអាយុពី១៨ទៅ៦០ឆ្នាំ សម្រាប់រយៈពេលអតិបរមាមួយឆ្នាំផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អតីត មេ បញ្ជាការ កំពូល អង្គការណាតូ ព្រមានថា សង្គ្រាម នុយក្លេអ៊ែរ ជាមួយ រុស្ស៊ី អាច កើត ឡើង

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ