ព័ត៌មានអន្ដរជាតិ
ក្រុមផ្តាច់ខ្លួនអ៊ុយក្រែនសុំឲ្យរុស្ស៊ីជួយ ខណៈទីក្រុងគៀវប្រកាសកាតព្វកិច្ចយោធាសម្រាប់បុរស
កាលពីថ្ងៃពុធ ក្រុមផ្តាច់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែនបានស្នើសុំជំនួយពីរុស្ស៊ីដើម្បីទប់ទល់នឹងការឈ្លានពាន ហើយរដ្ឋាភិបាលទីក្រុងគៀវបានប្រកាសពីកាតព្វកិច្ចយោធាសម្រាប់បុរសគ្រប់អាយុ និងដាក់ប្រទេសក្នុងគ្រាអាសន្ន។
នៅក្នុងវិបត្តិសន្តិសុខក្រោយសង្គ្រាមត្រជាក់ដ៏ធ្ងន់ធ្ងរបំផុតនៅអឺរ៉ុបរយៈពេលជាច្រើនទសវត្សរ៍មកហើយ សាក្សីបាននិយាយថា ក្បួនដឹកជញ្ជូនសម្ភារៈយោធា ក្នុងនោះឃើញមានរថក្រោះ៩គ្រឿងបានបញ្ជូនទៅកាន់តំបន់ Donetsk ភាគខាងកើតប្រទេសអ៊ុយក្រែនពីទិសដៅព្រំដែនរុស្ស៊ី។

គ្រឿងសព្វាវុធកាន់តែច្រើននៅតំបន់ភាគខាងកើតដែលប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន បានទទួលស្គាល់តំបន់បំបែកខ្លួន២ជាតំបន់ឯករាជ្យ និងបានបញ្ជាឲ្យបញ្ជូនកងទ័ពទៅតំបន់នោះតាមអ្វីដែលហៅថា ជាកងកម្លាំងរក្សាសន្តិភាព ដែលចំណាត់ការទាំងនេះត្រូវបានប្រទេសលោកខាងលិចហៅថាជាការចាប់ផ្តើមវាយប្រហារ។
ប៉ុន្តែនៅតែមិនទាន់មានសញ្ញាច្បាស់លាស់ថាតើ លោក ពូទីន នឹងចាប់ផ្តើមធ្វើការវាយប្រហារទ្រង់ទ្រាយធំលើអ៊ុយក្រែនឬយ៉ាងណាទេជាមួយនឹងកងទ័ពរាប់ម៉ឺននាក់បានបញ្ជាឲ្យប្រមូលផ្តុំគ្នានៅព្រំដែន។
មេដឹកនាំតំបន់ផ្តាច់ខ្លួនទាំងពីរចង់ឲ្យលោក ពូទីន ជួយអន្តរាគមន៍។ យោងតាមទីភ្នាក់ងារសារព័ត៌មាន TASS បានផ្សាយថា លោក Denis Pushilin ប្រធានតំបន់ដែលទីក្រុងមូស្គូទទួលស្គាល់ជាឯករាជ្យបាននិយាយថា ៖«ខ្ញុំកំពុងស្នើសុំជំនួយដើម្បីទប់ទល់នឹងការឈ្លានពានដោយយោធារបស់អ៊ុយក្រែនលើប្រជាជននៃសាធារណរដ្ឋប្រជាមាននិត Donetsk»។
ទីក្រុងគៀវបានព្រមានថា វិធានការនេះគឺជាការបង្កើននៃសម្ពាធយោធារបស់រុស្ស៊ី និងស្វែងរកការប្រជុំបន្ទាន់នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បាននិយាយថា ទីក្រុងមូស្គូបានអនុម័តពីការវាយប្រហារហើយ និងមិនឆ្លើយតបចំពោះការអញ្ជើញសម្រាប់កិច្ចពិភាក្សាឡើយ។

លោកមានប្រសាសន៍ថា ៖«ថ្ងៃនេះ ខ្ញុំបានផ្តួចផ្តើមកិច្ចសន្ទនាតាមទូរសព្ទជាមួយលោកប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ី។ ជាលទ្ធផលគឺស្ងាត់ឈឹង»។
រដ្ឋាភិបាលអ៊ុយក្រែនបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេល៣០ថ្ងៃដើម្បីរឹតត្បិតសេរីភាពនៃចលនារបស់ពួកអភិរក្សរក្សាសម្ងាត់ ការទប់ស្កាត់ប្រព័ន្ធផ្សព្វផ្សាយ និងត្រួតពិនិត្យឯកសារផ្ទាល់ខ្លួនចាប់មានប្រសិទ្ធភាពពីថ្ងៃព្រហស្បតិ៍នេះ។ នេះបើយោងតាមសេចក្តីព្រាង។
រដ្ឋាភិបាលអ៊ុយក្រែនក៏បានប្រកាសពីកាតព្វកិច្ចយោធាសម្រាប់បុរសគ្រប់អាយុប្រយុទ្ធ៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍