ព័ត៌មានអន្ដរជាតិ
«ពិភពលោកនឹងរងផលប៉ះពាល់ធ្ងន់ធ្ងរ បើរុស្ស៊ីវាយប្រហារអ៊ុយក្រែន» UN ព្រមាន
កិច្ចប្រជុំអង្គការសហប្រជាជាតិ (UN) ស្តីពីប្រទេសអ៊ុយក្រែនកាលពីថ្ងៃពុធ ទី២៣ ខែកុម្ភៈបានលើកឡើងថា ការវាយប្រហាររបស់រុស្ស៊ីពេញបន្ទុកអាចនឹងមានការបំផ្លិចបំផ្លាញជាសកលដែលនឹងបង្កឲ្យកើតមានវិបត្តិជនភៀសខ្លួនជាថ្មី។

សហរដ្ឋអាមេរិកបាននិយាយថា សង្គ្រាមអាចនឹងជម្លៀសមនុស្សរហូតដល់ដល់៥លាននាក់ ស្របពេលរដ្ឋមន្ត្រីក្រសួងការបរទេសអ៊ុយក្រែននិយាយថា ៖«សង្គ្រាមបែបនេះនឹងជាសញ្ញានៃការបញ្ចប់សណ្តាប់ធ្នាប់ពិភពលោកដូចដែលយើងដឹងហើយ»។
ការព្រមានដ៏ក្រៀមក្រំនេះត្រូវបានធ្វើឡើងកំឡុងពេលសម័យប្រជុំមហាសន្និបាតប្រចាំឆ្នាំមួយស្តីពី«ទឹកដីអ៊ុយក្រែនដែលកាន់កាប់បណ្តោះអាសន្ន»ត្រូវបានធ្វើនៅទីស្នាក់ការ UN ក្នុងទីក្រុងញ៉ូវយ៉កជារៀងរាល់ឆ្នាំគិតចាប់ពីរុស្ស៊ីកាន់កាប់តំបន់ Crimea ក្នុងឆ្នាំ២០១៤។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានព្រមានថា ៖«ពិភពលោកយើងកំពុងប្រឈមនឹងគ្រោះថ្នាក់ជុំវិញវិបត្តិ។ ប្រសិនបើ ជម្លោះនៅអ៊ុយក្រែនត្រូវបានពង្រីក ពិភពលោកនឹងឃើញវិសាលភាព និងភាពធ្ងន់ធ្ងរនៃសេចក្តីត្រូវការដែលមើលមិនឃើញច្រើនឆ្នាំណាស់»។
«វាជាពេលអត់ធ្មត់ រកហេតុផល និងកាត់បន្ថយការបង្កើន» លោក Guterres បានបន្ត និងសង្កត់ធ្ងន់ថា មិនមានកន្លែងសម្រាប់សកម្មភាព ឬសេចក្តីថ្លែងការណ៍ដែលអាចលើកឡើងពីស្ថានភាពគ្រោះថ្នាក់នេះជុំវិញអន្លងដ៏ជ្រៅនោះទេ។
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បាននិយាយថា ការលុកលុយអាចនឹងជម្លៀសមនុស្សយ៉ាងច្រើនរហូតដល់៥លាននាក់ផ្សេងទៀតដែលមានច្រើនរហូតដល់៣លាននាក់ហើយដែលលោកស្រីបាននិយាយថា រងផលប៉ះពាល់ដោយសកម្មភាពយោធារបស់រុស្ស៊ីនៅភាគខាងកើតអ៊ុយក្រែន។
លោកស្រីមានប្រសាសន៍ថា ៖«ប្រសិនបើរុស្ស៊ីបន្តដើរលើផ្លូវនេះ វាអាច ផ្អែកលើការប៉ាន់ស្មានរបស់យើង បង្កើតវិបត្តិជនភៀសខ្លួនថ្មី ជាវិបត្តិមួយដ៏អាក្រក់ដែលពិភពលោកកំពុងប្រឈមសព្វថ្ងៃនេះ»។

លោកស្រី Thomas-Greenfield បន្ថែមថា ដោយសារអ៊ុយក្រែនបានក្លាយជាប្រទេសផ្គត់ផ្គង់ស្រូវសាលីធំបំផុតក្នុងពិភពលោកទៅកាន់ប្រទេសកំពុងអភិវឌ្ឍ ប្រតិបត្តិការយោធារុស្ស៊ីអាចបណ្តាលឲ្យតម្លៃម្ហូបអាហារឡើងថ្លៃ និងឈានទៅរកកាន់តែអត់ឃ្លានច្រើនឡើងក្នុងប្រទេសដូចជាលីប៊ី យេម៉ែន និងលីបង់ជាដើម។
មុននេះ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានអង្វរអង្គការសហប្រជាជាតិឲ្យទីក្រុងមូស្គូទទួលខុសត្រូវចំពោះអ្វីដែលលោកហៅថា ការវាយប្រហារលើ «គោលការណ៍ស្នូលនៃច្បាប់អន្តរជាតិ»។
លោកបន្តថា ៖«បើរុស្ស៊ីមិនទទួលរងការឆ្លើយតបធ្ងន់ធ្ងរ ឆាប់រហ័ស និងសម្រេចចិត្តទាន់ពេលឥឡូវនេះទេ នេះនឹងមានន័យថា ក្ស័យធនទាំងស្រុងនៃប្រព័ន្ធសន្តិសុខអន្តរជាតិ និងស្ថាប័នអន្តរជាតិ ដែលមានភារកិច្ចរក្សាសណ្តាប់ធ្នាប់សន្តិសុខសកល»។
«នេះគឺជាសេណារីយ៉ូដ៏ក្រៀមក្រំដែលនឹងនាំពួកយើងទៅកាន់សម័យកាលខ្មៅងងឹតនៃសតវត្សរ៍ទី២០»។ លោកបានបន្ថែម៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ