ព័ត៌មានអន្ដរជាតិ
បុរសម្នាក់ រួមរ័កជាមួយសុនខ គាំងបេះដូងស្លាប់ទាំងមនុស្ស និងសត្វ
បុរសម្នាក់ ត្រូវគេប្រទះឃើញដេកស្លាប់នៅក្នុងខ្ទមស្រែ ក្នុងសភាពអាក្រាតកាយល្វែងខាងក្រោម ដោយប្រដាប់ភេទនៅជាប់ជាមួយអវយវៈភេទរបស់សត្វឆ្កែញី ១ ក្បាល ដែលដេកងាប់ក្នុងចំណង ដែលខ្ទមស្រែមួយនេះ មានចម្ងាយពីភូមិប្រហែល ៣០០ ម៉ែត្រ ត្រង់ចំណុច វាលណងយ៉ាប៉ង់ ស្ថិតក្នុងភូមិ ៤ ឃុំភូលេខ ស្រុកបានផៃ ខេត្តខនកែន ប្រទេសថៃ។

សាក្សីដែលបានឃើញហេតុការណ៍ដំបូង និងស្គាល់ជនរងគ្រោះយ៉ាងច្បាស់ ព្រោះគេចូលចិត្តដើរលួចតែខោលីអូស្រីៗក្នុងភូមិតែប៉ុណ្ណោះ គេបាននិយាយថា នៅវេលាម៉ោងប្រហែល ៩ ព្រឹក កាលពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២២ គឺគាត់បានធ្វើដំណើរទៅស្រែដូចសព្វមួយដង ដោយបានឆ្លងកាត់ក្បែរខ្ទមស្រែរបស់ជនរងគ្រោះ ប៉ុន្តែនៅពេលនោះគាត់មិនបានឃើញជនរងគ្រោះនៅខាងក្រៅខ្ទមនោះទេ ហើយគាត់ក៏បានស្រែកហៅ តែដោយសារមិនឮឆ្លើយតប ទើបគាត់ដើរចូលទៅបើកនិងមើលទើបភ្ញាក់ផ្អើលជាខ្លាំង ខណៈដែលឃើញជនរងគ្រោះដេកស្លាប់ទាំងស្រាតននលគោក ។
ក្រោយពីសមត្ថកិច្ចជំនាញចុះពិនិត្យដល់កន្លែងកើតហេតុគឺ បានបញ្ជាក់ថា ជនរងគ្រោះដេកស្រាតល្វែងខាងក្រោម ចំណែកខាងលើមានពាក់អាវយឺតពណ៌ស ដៃខ្លី និងមានស៊កខោលីអូស្រីៗចំនួន៥ខោ នៅនឹង.ក ចំណែកលិង្គគឺនៅជាប់ជាមួយអវយវៈភេទរបស់ឆ្កែញី ពណ៌ស ដែលគេបានយកក្រណាត់ចងជើងទាំង៤ ទៅនឹងជញ្ជាំងខ្ទម។ សមត្ថកិច្ចបានបន្តថា ក្រៅពីមនុស្សបានស្លាប់ ហើយឆ្កែក៏ងាប់ គឺនៅក្នុងនោះក៏មានតុក្កតាសិច រូបរាងប៉ុនមនុស្ស នៅក្បែរជនរងគ្រោះដែរ ចំណែកនៅតាមជញ្ជាំង គឺពោរពេញដោយរូបអាសអាភាស ដែលគេបិទពេញជញ្ជាំងខ្ទម។
ដោយឡែកប្អូនស្រីបង្កើតរបស់ជនរងគ្រោះបាននិយាយថា បងប្រុសរបស់នាង ជាមនុស្សមានរោគប្រចាំកាយ ( ខ្សោយបេះដូង ) និងធ្លាប់មានភរិយាម្តងរួចមកហើយ រហូតមានកូនម្នាក់ ប៉ុន្តែក្រោយមក គឺគាត់បានបែកផ្លូវគ្នារយៈពេលជាង ៧ ឆ្នាំមកហើយ ហើយក៏គាត់មិនដែលទៅជួបគ្រូពេទ្យដើម្បីបើកថ្នាំយកមកលេបបន្តទៀតដែរ ដោយគាត់សុំមករស់នៅក្នុងខ្ទមស្រែនេះជាយូរមកហើយ ឯសត្វឆ្កែនោះគឺជាឆ្កែរបស់គាត់ដែលគាត់ជាអ្នកចិញ្ចឹម និងមានអាយុ ៤ ឆ្នាំមកហើយ។
បើតាមការអះអាងពីក្រុមគ្រូពេទ្យបានសន្និដ្ឋានថា ជនរងគ្រោះអាចស្លាប់ដោយសារគាំងបេះដូង នៅពេលមានអារម្មណ៍រំភើបខ្លាំង។ បច្ចុប្បន្នក្រុមគ្រួសារ បានសុំយកសពទៅរៀបចំធ្វើបុណ្យតាមប្រពៃណីហើយ៕
អត្ថបទ៖ សោ និយមរ័ត្ន

-
សន្តិសុខសង្គម១៣ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១៥ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១៥ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១៥ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង