ព័ត៌មានអន្ដរជាតិ
១០រឿងសង្ខេបខ្លីពីសង្គ្រាមកំពុងផ្ទុះនៅអ៊ុយក្រែន
បន្ទាប់ពីលោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន ប្រកាសពីប្រតិបត្តិការយោធានៅប្រទេសអ៊ុយក្រែន នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ នេះ ស្ថានការណ៍បានវិវត្តកាន់តែធ្ងន់ធ្ងរហើយ។

- រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រទេសអ៊ុយក្រែនបាននិយាយថា ការវាយប្រហាររបស់រុស្ស៊ីបានចាប់ផ្តើមហើយដោយមានសេចក្តីរាយការណ៍ថា កងទ័ពបានឆ្លងព្រំដែមន និងសំឡេងផ្ទុះអាវុធបានកើតឡើងនៅក្នុងទីក្រុងជាច្រើន សូម្បីតែនៅទីក្រុងកៀវក៏មានសំឡេងផ្ទុះដែរ។
- សារព័ត៌មាន CNN បានរាយការណ៍ថា មានអ្នកស្លាប់ និងរបួសរាប់រយនាក់នៅទូទាំងប្រទេសអ៊ុយក្រែន បន្ទាប់ពីមានការបាញ់មីស៊ីលដ៏សាហាវជាបន្តបន្ទាប់ពីប្រទេសរុស្ស៊ី។
- លោក ពូទីន បានព្រមានថា ការឆ្លើយតបរបស់រុស្ស៊ីនឹងធ្វើភ្លាមៗ បើនរណាម្នាក់ព្យាយាមយករុស្ស៊ី ហើយលោកបានជំរុញឲ្យទាហានអ៊ុយក្រែននៅភាគខាងកើតដាក់អាវុធចុះ ហើយត្រឡប់ទៅផ្ទះវិញ។
- ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានដាក់ចេញច្បាប់អាជ្ញាសឹកនៅទូទាំងប្រទេសនៅថ្ងៃព្រហស្បតិ៍នេះ និងជំរុញឲ្យប្រជាពលរដ្ឋស្ងប់ស្ងាត់។ លោកមានប្រសាសន៍ថា លោកបានព្យាយាមហៅទូរសព្ទទៅលោក ពូទីន ដើម្បីកិច្ចពិភាក្សា ប៉ុន្តែមិនបានជោគជ័យឡើយ។
- លោកបានលើកឡើងថា ការវាយប្រហារអាចចាប់ផ្តើមសង្គ្រាមដ៏ធំមួយនៅឧបទ្វីបអឺរ៉ុប។
- ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានប្តេជ្ញាថា ពិភពលោកនឹងឲ្យរុស្ស៊ីទទួលខុសត្រូវ និងបានព្យាករពីការបាត់បង់ជីវិតមនុស្ស។
- ប្រធានាអង្គការណាតូ លោក Jens Stoltenberg បាននិយាយថា ប្លុកណាតូឈរខាងអ៊ុយក្រែននៅក្នុងកាលៈទេសៈដ៏លំបាកនេះ និងចាត់វិធានការដើម្បីការពារសម័្ពន្ធមិត្តទាំងអស់។
- ស្របពេលជាមួយគ្នានេះ ស្ថានទូតចិននៅប្រទេសអ៊ុយក្រែនព្រមានឲ្យពលរដ្ឋរបស់ខ្លួនកុំចេញទៅណា និងរាល់ការប្រើរថយន្តត្រូវដាក់ទង់ជាតិចិនដើម្បីសុវត្ថិភាព។
- ស្ថានទូតអាមេរិកនៅទីក្រុងគៀវបានប្រាប់ពលរដ្ឋអាមេរិកឲ្យស្ថិតនៅទីជម្រកដើម្បីការពារខ្លួន។
- ចំណែកមេដឹកនាំអឺរ៉ុបបានជំរុញឲ្យដាក់ទណ្ឌកម្មខ្លាំងក្លាលើប្រទេសរុស្ស៊ី និងផ្តល់ជំនួយដល់អ៊ុយក្រែន៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ ផ្សាយផ្ទាល់ដោយ BBC និង CNN

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត