ព័ត៌មានអន្ដរជាតិ
លោកយាយវ័យ ៦០ ឆ្នាំ បង្ហាញ Skincare ប្រើរាល់ថ្ងៃ ឃើញហើយដាច់ផ្ងារ ព្រោះធ្វើមិនបានដូចគាត់
លោកយាយ Lily ជាអ្នកអ្នកសរសេរប្លុកចូលនិវត្តន៍ម្នាក់ ដែលមាន Channel ឈ្មោះថា Gadgetlily បច្ចុប្បន្ននេះ កំពុងតែពេញនិយម នៅលើបណ្ដាញសង្គម ដោយសារតែស្បែករលោងក្មេងជាងវ័យ។
យ៉ាងណាមិញ ក្រោយបានឃើញ Skincare Routine របស់លោកយាយ មានវ័យ ៦០ នេះរួចមក ហ្វេនៗ ជាពិសេសស្រីៗ ចង់ដាក់ផ្ងារនិយាយលែងចេញ ព្រោះវាច្រើន រហូតម្នាក់ៗលាន់មាត់ ធ្វើមិនបានមួយចំណិតលោកយាយឡើយ។
ទម្លាប់ថែរក្សាស្បែកពេលព្រឹក របស់លោកយាយ គឺផ្ដោតលើការបន្ថែមជាតិទឹក ដើម្បីផ្ដល់សំណើមដល់ស្បែក និងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះឡេការពារកម្ដៅថ្ងៃ ព្រោះវាជាវត្ថុដែលការពារស្បែកពីការបំពុល និងភាពតានតឹង ដែលបណ្ដាលឲ្យស្បែកខ្មៅស្រអាប់ និងភាពចាស់មុនអាយុ។
១ Sulwasoo Gentle Cleansing Foam
ចាប់ផ្ដើមជាមួយជំហានដំបូង គឺសម្អាតមុខ ដោយជ្រើសរើសប្រើហ្វូមទន់ៗ ដែលជួយផ្តល់សំណើមដល់ស្បែក និងកម្ចាត់ធូលីដី លើផ្ទៃមុខ។ វិធីសាស្ត្ររបស់គាត់ គឺច្របាច់មួយដំណក់ រួចម៉ាស្សាលើស្បែក មុននឹងយកទឹកបន្តិចមកលាបលើមុខ ហើយម៉ាស្សាវាតាមរន្ធញើស ពីថ្ពាល់ ចង្កា ច្រមុះ និងថ្ងាស ។ ម៉ាស្សាជារង្វង់ កុំខ្លាំង បន្ទាប់មកលាងចេញដោយទឹកស្អាតថ្នមៗ ហើយជូតមុខរបស់គាត់ ដោយកន្សែងទន់ៗ។
២ Shiseido Ultimune Power Infusing Concentrate
ក្នុងដំណាក់កាលនេះ គាត់នឹងម៉ាស្សាថ្នមៗ លើសេរ៉ូមជាមុនសិន បន្ទាប់មកចុចមុខថ្នមៗ ដើម្បីឲ្យសេរ៉ូមជ្រាបចូលទៅក្នុងស្បែក បានយ៉ាងឆាប់រហ័ស។
៣ Embryolisse Moisturizing Lait Creme Concentre
វិធីប្រើគឺយកដៃច្របាច់ ហើយប្រើខ្នងដៃបិទបាំងមុខជា ៥ ចំណុចដូចធម្មតា៖ ថ្ពាល់ ចង្កា ថ្ងាស និងច្រមុះ។ បន្ទាប់មកម៉ាស្សាថ្នមៗ តាមបណ្តោយឫសសក់ ដោយប្រើម្រាមដៃ ហើយគាត់ប្រើទាំងព្រឹកទាំងយប់។ ប៉ុន្តែអនុសាសន៍គឺ មិនស័ក្ដិសមសម្រាប់ប្រភេទស្បែកខ្លាញ់ ឬប្រើក្នុងអាកាសធាតុក្ដៅ ផលិតផលនេះ ត្រូវបានបង្កើតឡើងជាពិសេស សម្រាប់អាកាសធាតុត្រជាក់ ឬស្បែកស្ងួត។
៤ SUNPLAY Skin Aqua Tone up UV Essence SPF50+ PA++++
ជំហានចុងក្រោយ គឺត្រូវលាបឡេការពារកំដៅ ប្រសិនបើអ្នកមិនលាបឡេការពារកម្ដៅថ្ងៃនៅពេលព្រឹក វាអាចបណ្ដាលឲ្យស្បែកខ្មៅស្រអាប់ និងចាស់មុនអាយុ។
ងាកមកទម្លាប់ថែរក្សាស្បែកពេលយប់ របស់គាត់វិញ ច្រើនផ្តោតលើការស្តារស្បែកឡើងវិញ ដែលមានសារធាតុ Retinol ជាចម្បងតែម្ដង។
៥ A313 Pommade វីតាមីន A Retinol Cream Retin
ក្រែមវីតាមីន Aman លក្ខណៈសម្បត្តិ Retinol ជួយកាត់បន្ថយស្នាមជ្រីវជ្រួញ រឹតបន្តឹងរន្ធញើស កាត់បន្ថយស្នាមអុចខ្មៅ ស្នាមជាំ អាចម៌រុយឲ្យមើលទៅភ្លឺថ្លា មានសំណើម ទន់រលោង ។
៦ Bifesta Eye & Lip Makeup Remover
ក្រែមជួយ Remover រាល់ការមែកអាប់របស់ស្រីៗ ជាពិសេសរង្វង់ភ្នែក ។ វាជួយសម្អាត eyeliner និង eyeshadow ដោយប្រើរូបមន្តគ្មានជាតិខ្លាញ់ និងការសម្អាតជ្រៅ ដល់ស្រទាប់រន្ធញើស។
៧ Senka Perfect Whip Collagen In
ហ្វូមលាងមុខជប៉ុននេះ ជួយឲ្យស្បែកស្អាតទន់រលោង ភ្លឺថ្លា ក្មេងជាងវ័យ ។ លោកយាយលីលី តែងប្រើវាម៉ាស្សាលើមុខស្ងួត រួចលាងទឹកចេញបន្តិច រួចបន្តម៉ាស្សារហូតដល់ពពុះ ទើបលាងទឹកចេញ។
៨ SANA Namerakahonpo Eye Cream
ក្រែមការពារក្រោមភ្នែក ជួយបិទបាំងស្នាមខ្មៅជុំវិញភ្នែក ឲ្យមើលទៅភ្លឺថ្លា មានសំណើម មិនខ្មៅស្រអាប់ ។ គាត់តែងប្រើវានៅក្រោមភ្នែក បន្ទាប់មកប្រើដៃម៉ាស្សាជុំវិញភ្នែក ៦-៧ ដងជាការស្រេច៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តួអង្គស្រី ៥ រូប ល្បីល្បាញខ្លាំង ដោយសារតែហ៊ានលះបង់ជីវិត ក្នុងរឿង «Sinaeha Saree»
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍២៣ ម៉ោង ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៤ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ