Connect with us

ព័ត៌មានអន្ដរជាតិ

មកមើលកម្លាំងទ័ពប្រទេសទាំង២ តើរុស្ស៊ី ខ្លាំងជាងអ៊ុយក្រែន ប៉ុនណា?

បានផុស

នៅ

ប្រទេសរុស្សី មានកម្លាំងយោធាច្រើនជាងអ៊ុយក្រែនដោយគ្របដណ្តប់ទាំងលើដីគោក អាកាស និងសមុទ្រ។

រុស្ស៊ីមានយោធាសកម្មចំនួន ៩០០ ០០០នាក់នៅក្នុងកងកម្លាំងរបស់ខ្លួន បើធៀបនឹងចំនួន ១៩៦ ៦០០នាក់របស់អ៊ុយក្រែន។

This image has an empty alt attribute; its file name is skynews-russia-ukraine-maritime-forces_5674614-1024x576.jpg

អ្វីដែលខុសគ្នាខ្លាំងបំផុតនោះគឺដែនសមុទ្រ ដោយរុស្ស៊ីមានទាហានជើងទឹក លើសអ៊ុយក្រែនដល់ទៅ ១០ដងឯណោះ។

កងទ័ពជើងទឹករុស្ស៊ីប្រតិបត្តិការនាវាចម្បាំងចំនួន៧៤គ្រឿង និងនាវាមុជទឹកចំនួន៥១គ្រឿង បើធៀបនឹងនាវាចម្បាំងត្រឹមតែពីរគ្រឿងប៉ុណ្ណោះរបស់អ៊ុយក្រែន។

ទោះបីជាយ៉ាងណាក៏ដោយ សមត្ថភាពនៅលើដីគោក ហាក់ដូចជាមានគម្លាតមិនសូវឆ្ងាយពីគ្នាប៉ុន្មានទេ។ រុស្ស៊ីមានទាហាន ១៨០ ០០០នាក់ បើធៀបនឹងអ៊ុយក្រែនមាន ១២៥ ៦០០នាក់។

This image has an empty alt attribute; its file name is skynews-russia-ukraine-forces_5674611-1024x576.jpg

អ៊ុយក្រែនក៏មានទាហានបម្រុងចំនួន៩០០ ០០០នាក់ផងដែរ ដែលទាហានទាំងនោះបានទទួលការហ្វឹកហ្វឺនក្នុងរយៈពេល៥ឆ្នាំចុងក្រោយ បើធៀបនឹងចំនួន ២លាននាក់របស់រុស្ស៊ី។

លើសពីនេះ រុស្ស៊ីមានកាំភ្លើងធំច្រើនជាងអ៊ុយក្រែន៣ដង រថក្រោះច្រើនជាង៦ដង និងរថពាសដែកច្រើនជាងជិត៧ដង។

This image has an empty alt attribute; its file name is skynews-air-force-russia-ukraine_5674610-1024x576.jpg

នៅលើអាកាស រុស្ស៊ីមានយន្តហោះវាយប្រហារនិងឧទ្ធម្ភាគចក្រ ច្រើនជាង អ៊ុយក្រែន ១០ដង។ អ៊ុយក្រែន ​មានមីស៊ីល​បាញ់​ពី​ដីទៅ​អាកាស​ជាង ៤០០ គ្រាប់​ ដែល​អាច​បាញ់ទម្លាក់​យន្តហោះ​បាន ថ្វីបើ​ចំនួននេះស្មើនឹង​ ​មួយ​ភាគ​ដប់​នៃ​ចំនួន​ដែល​រុស្សី​មាន​ក៏​ដោយ។

រុស្សីក៏ខ្លាំងផងដែរជាមួយនឹងសព្វាវុធរយៈចម្ងាយឆ្ងាយ ពោលគឺមានមីស៊ីលផ្លោងបាញ់ចេញពីលើដីជាង៥០០គ្រាប់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sky

ចុចអាន៖ ប្រជាជនអ៊ុយក្រែន សម្រុកចាកចេញពីទីក្រុង គៀវ និងដកលុយពីទូ ATM (មានវីដេអូ)

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម