Connect with us

ព័ត៌មានអន្ដរជាតិ

លោក Mike Pence នៅតែធ្វើយុទ្ធនាការឃោសនាទោះបីជំនួយការឆ្លងកូវីដ

បានផុស

នៅ

អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Mike Pence គ្រោងនឹងរក្សាកាលវិភាគធ្វើយុទ្ធនាការឃោសនាបោះឆ្នោតដ៏មមាញឹកថ្វីបើជំនួយការជាន់ខ្ពស់ម្នាក់បានធ្វើតេស្តវិជ្ជមានវីរុសកូរ៉ូណាក៏ដោយ។

ដៃគូឈរឈ្មោះជាមួយលោក Donald Trump រូបនេះនឹងមិននៅដាច់ដោយឡែកទេបើទោះបីជាមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក Marc Short ដែលជាអគ្គសេនាធិការរបស់អនុប្រធានាធិបតីក៏ដោយ។


អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Mike Pence
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការិយាល័យរបស់លោកបាននិយាយថា លោក Pence និងភរិយារបស់លោកបានធ្វើតេស្តអវិជ្ជមានកាលពីថ្ងៃអាទិត្យ។

អ្នកនាំពាក្យរបស់លោកឈ្មោះ Devin O’Malley បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Pence ដែលដឹកនាំក្រុមការងារប្រយុទ្ធប្រឆាំងវីរុសកូរ៉ូណានិងភរិយារបស់លោកគឺលោកស្រី Karen នៅតែមានសុខភាពល្អ។

លោកបន្ថែមថា “ខណៈពេលដែលលោកអនុប្រធានាធិបតី Pence ត្រូវបានគេចាត់ទុកថាមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក Short ដោយតែងតែពិគ្រោះយោបល់ជាមួយអង្គភាពវេជ្ជសាស្ត្រសេតវិមាននោះ, អនុប្រធានាធិបតីរូបនេះនឹងរក្សាកាលវិភាគរបស់គាត់ស្របតាមគោលការណ៍ណែនាំរបស់មជ្ឍមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ CDC សម្រាប់បុគ្គលិកចាំបាច់”។


អគ្គសេនាធិការរបស់អនុប្រធានាធិបតីលោក Marc Short

ទីភ្នាក់ងារពត៌មាន AP រាយការណ៍ថា លោក Pence ត្រូវបានគេមើលឃើញ ពាក់ម៉ាស់នៅពេលលោកវិលត្រឡប់មកទីក្រុងវ៉ាស៊ីនតោនឌីស៊ីវិញបន្ទាប់ពីការធ្វើយុទ្ធនាការនៅរដ្ឋ Florida កាលពីថ្ងៃសៅរ៍ហើយបន្ទាប់មក ព័ត៌មាននៃការធ្វើរោគវិនិច្ឆ័យរបស់លោក Short ត្រូវបានផ្សព្វផ្សាយជាសាធារណៈ។

ទន្ទឹមនឹងនេះដែរ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា ទីប្រឹក្សារបស់លោក Pence ឈ្មោះ Marty Obst និងបុគ្គលិកពីរនាក់ផ្សេងទៀតបានធ្វើតេស្តវិជ្ជមាន។

កាលពីដើមខែនេះ បេក្ខជនអនុប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យលោកស្រី Kamala Harris បានផ្អាកការធ្វើដំណើរយុទ្ធនាការឃោសនារបស់លោកស្រីជាបណ្តោះអាសន្នបន្ទាប់ពីសមាជិកក្រុមរបស់លោកស្រីពីរនាក់បានធ្វើតេស្តវិជ្ជមាន៕

អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Mike Pence

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម