ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតី អ៊ុយក្រែន ប្រកាសឱ្យប្រជាជនចូលបម្រើទ័ព
ប្រធានាធិបតី អ៊ុយក្រែន នៅថ្ងៃនេះបានអំពាវនាវឱ្យប្រជាជនចូលបម្រើជាកងទ័ព ក្រោយប្រទេសខ្លួនបានកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយរុស្ស៊ី និងក្រោយពេល ពូទីន បញ្ជារឱ្យបាញ់មីស៊ីលជាបន្តបន្ទាប់ទៅកាន់ទីក្រុងធំរបស់ អ៊ុយក្រែន។

នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍ ស្នើឱ្យសាធារណជនគាំទ្រដល់កងកម្លាំងប្រដាប់អាវុធជាតិ រួមទាំងនាំគ្នាចាប់កាន់អាវុធ ដើម្បីការពារមាតុភូមិ ប្រឆាំងទៅនឹងរុស្ស៊ី។

មេដឹកនាំរូបនេះ និយាយថា រដ្ឋាភិបាលរបស់លោក បានចែកចាយសព្វាវុធដល់ប្រជាជន ដែលមានបំណងការពារអ៊ុយក្រែន រួចរាល់ហើយ។ បន្ថែមពីលើនេះ លោកបានប្រកាសកែនប្រជាជន ដែលពេញវ័យ មានកាយសម្បទារឹងមាំ និងមានសមត្ថភាព ចូលបំពេញកាតព្វកិច្ចក្នុងជួរកងទ័ពគ្រប់ៗគ្នា៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ INDEPENDENT
ចុចអាន៖ Breaking News! ស្លាប់ និងរបួសរាប់រយនាក់ បន្ទាប់ពី រុស្ស៊ី បាញ់មីស៊ីល ដ៏សាហាវទៅ អ៊ុយក្រែន (មានវីដេអូ)

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត