Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានាធិបតីអ៊ុយក្រែន បញ្ជា កែនទ័ព និងហាមមនុស្សប្រុសអាយុ ១៨ដល់៦០ឆ្នាំ មិនឲ្យចេញពីប្រទេស (មានវីដេអូ)

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានបញ្ជាឲ្យមានការកែនទ័ពក្នុងទ្រង់ទ្រាយធំ។

This image has an empty alt attribute; its file name is b1434927-4619-4e2d-a7c3-460ac7e6ede2.jpg
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky

នៅក្នុងសេចក្តីប្រកាសមួយ ដែលចុះហត្ថលេខាកាលពីល្ងាចថ្ងៃព្រហស្បតិ៍ទី២៤ខែកុម្ភៈ លោក Zelensky និយាយថា “ដើម្បីធានាការការពាររដ្ឋ រក្សាការត្រៀមខ្លួនប្រយុទ្ធ និងការចល័តកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន និងទម្រង់យោធាផ្សេងទៀត ការកែនទ័ពដែលមានមូលដ្ឋានទូលំទូលាយត្រូវបានបញ្ជា រួមទាំងនៅក្នុងរដ្ឋធានី គៀវ និងទីក្រុងធំៗទាំងអស់របស់អ៊ុយក្រែនផងដែរ”។

សេចក្តី​ប្រកាស​នោះ​​បន្ត​ថា “​ការ​កែន​ត្រូវ​អនុវត្ត​ក្នុង​រយៈពេល៩០ថ្ងៃ​ គិត​ចាប់​ពី​ថ្ងៃ​ចូល​ជា​ធរមាន​នៃ​អនុក្រឹត្យ​នេះ។ សេវា​សន្តិសុខ​អ៊ុយក្រែន ត្រូវ​ចាត់​វិធានការ​ប្រឆាំង​នឹង​ចារកម្ម ​ក្នុង​អំឡុង​ពេលនៃ​ការកែន​ទ័ព​ទូទៅ”។

This image has an empty alt attribute; its file name is 3b5e039a-f8d5-4f56-85d6-4aa4bd096e0d-1024x768.jpg

អនុក្រឹត្យបានបញ្ជាឲ្យមានការចុះឈ្មោះទាហាន ទាហានបម្រុង បញ្ជូនពួកគេទៅអង្គភាពយោធា និងស្ថាប័ននៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន និងសេវាកម្មសន្តិសុខរដ្ឋផ្សេងទៀត។

ជាមួយគ្នានេះ អ៊ុយក្រែនបានហាមឃាត់ពលរដ្ឋជាប្រុសទាំងអស់ដែលមានអាយុពី១៨ ទៅ៦០ឆ្នាំមិនឲ្យចាកចេញពីប្រទេស។

This image has an empty alt attribute; its file name is 1645731980_370545_1645733920_noticia_normal_recorte1.jpg

សេចក្តីថ្លែងការណ៍បាននិយាយថា បន្ទាប់ពីការដាក់ចេញនូវច្បាប់អាជ្ញាសឹកក្នុងប្រទេសអ៊ុយក្រែន ការរឹតបន្តឹងបណ្តោះអាសន្នត្រូវបានដាក់។

ជាពិសេស ច្បាប់នេះ បានហាមឃាត់សម្រាប់បុរសដែលមានអាយុពី ១៨ដល់៦០ឆ្នាំជាពលរដ្ឋអ៊ុយក្រែន មិនឲ្យចាកចេញពីព្រំដែននៃប្រទេសអ៊ុយក្រែនជាដាច់ខាត។ បទប្បញ្ញត្តិនេះនឹងនៅតែជាធរមានដរាបណាច្បាប់អាជ្ញាសឹក នៅតែមានសុពលភាព៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNN

ចុចអាន៖ ប្រធានាធិបតីអ៊ុយក្រែន៖ ខ្ញុំជាគោលដៅទី១ រីឯគ្រួសារជាគោលដៅទី២ របស់សត្រូវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៧ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៣២ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានជាតិ៤៦ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ៤៨ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ១ ម៉ោង មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម