Connect with us

ព័ត៌មានអន្ដរជាតិ

បងប្អូនអតីតអ្នកប្រដាល់ត្រកូល Klitschko ព្រមានកាន់អាវុធប្រយុទ្ធជាមួយ រុស្ស៊ី

បានផុស

នៅ

អតីតម្ចាស់ខ្សែក្រវាត់ប្រដាល់ទម្ងន់ធ្ងន់ និងជាអភិបាលក្រុង Kyiv នៃរដ្ឋធានីអ៊ុយក្រែនលោក Vitali klitschko បានព្រមានថា គាត់នឹងប្រយុទ្ធជាមួយរុស្ស៊ី បន្ទាប់ពីការវាយប្រហារមកលើអ៊ុយក្រែន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Vitali klitschko បានចេញការព្រមានយ៉ាងម៉ឺងម៉ាត់ទៅកាន់លោក Putin ខណៈដែលកងកម្លាំងរបស់លោកកំពុងព្យាយាមចូលទៅកាន់រដ្ឋធានីរបស់ប្រទេសតាមរយៈទីតាំងនៃរោងចក្រថាមពលនុយក្លេអ៊ែរ Chernobyl ដែលពួកគេបានរឹបអូសកាលពីពេលថ្មីនេះ ។

ថ្លែងជាមួយទូរទស្សន៍ ITV លោក Vitali klitschko ត្រូវបានសួរថាតើគាត់នឹងចូលរួមជាមួយជនស៊ីវិលក្នុងការប្រយុទ្ធ និងកាន់អាវុធឬអត់, លោកបានឆ្លើយថា “ខ្ញុំមិនមានជម្រើសផ្សេងទេ។ ខ្ញុំត្រូវតែធ្វើវា ហើយខ្ញុំនឹងកាន់អាវុធប្រយុទ្ធ ។ ខ្ញុំជឿជាក់លើអ៊ុយក្រែន ខ្ញុំជឿជាក់លើប្រទេសរបស់ខ្ញុំ ហើយខ្ញុំជឿជាក់លើប្រជាជនរបស់ខ្ញុំ” ។

ចំណែកបងប្រុសបង្កើតរបស់គាត់ គឺអ្នកប្រដាល់ Wladimir Klitschko បានសរសេរថា “ពិភពលោកកំពុងមើលឃើញថាការស្លាប់របស់ចក្រពត្តិនិយមមួយនេះមិនត្រឹមតែសម្រាប់អ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែគឺពិភពលោកទាំងមូល ហើយទុក​ប្រវត្តិសាស្ត្រ​នេះជា​មេរៀន​មួយ​ដើម្បី​កុំ​ឲ្យ​កើត​ឡើង​ដដែលៗ ។

ទន្ទឹមនោះ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានអះអាងថា ការវាយប្រហាររបស់រុស្ស៊ីប្រហែលជាបានបំផ្លាញអតីតរោងចក្រនុយក្លេអ៊ែរ Chernobyl ដែលអាចបណ្តាលឲ្យធូលីវិទ្យុសកម្មរាលដាលពាសពេញអឺរ៉ុប ។

យោងតាមទូរទស្សន៍ NBC បានឲ្យដឹងថា ការប្រយុទ្ធគ្នារវាងកងកម្លាំងអ៊ុយក្រែន និងរុស្ស៊ីនៅក្នុងតំបន់នៅភាគខាងជើងនៃប្រទេសប្រហែលជានាំឲ្យមានការខូចខាតធ្ងន់ធ្ងរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Daily Star

ចុចអាន ៖ ស្លាប់ និងរបួសរាប់រយនាក់ បន្ទាប់ពី រុស្ស៊ី បាញ់មីស៊ីល ដ៏សាហាវទៅ អ៊ុយក្រែន (មានវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

អាជ្ញាធរខេត្តកំពត ចែក​ប័ណ្ណកម្មសិទ្ធិដីធ្លី​២៩០៩ប័ណ្ណ ជូន​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំព្រៃ​ទន្លេ ស្រុក​បន្ទាយមាស

ម៉ៅ ចំណាន
ជីវិតកម្សាន្ដ៨ ម៉ោង មុន

សមាគមសិល្បករខ្មែរ ស្នើឱ្យបញ្ឈប់នូវការលេងសើចជ្រុល នាំឱ្យប៉ះពាល់ធ្ងន់ធ្ងរផ្លូវចិត្ត និងសេចក្តីថ្លៃថ្នូរស្ត្រីខ្មែរ

ជីវិតកម្សាន្ដ៨ ម៉ោង មុន

តាមពិត ឆឹង ច័ន្ទមុនីរស្មី ជាម្ចាស់ផេក “ដើរលេង” និងជាតួឯកស្រីដ៏លេចធ្លោក្នុងភាពយន្តអប់រំខ្លី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

Sokha Hotels

ព័ត៌មានពេញនិយម