ព័ត៌មានអន្ដរជាតិ
ពេលនេះកងកម្លាំងរបស់លោក ពូទីន វាយលុកឆ្ពោះទៅទីក្រុង គៀវ ហើយ
មន្ត្រីការពារជាតិជាន់ខ្ពស់អាមេរិកម្នាក់បានព្រមានថា ពេលនេះកងកម្លាំងរុស្ស៊ីកំពុងវាយលុកឆ្ពោះទៅកាន់ទីក្រុងគៀវ ចំពេលមានការប្រយុទ្ធគ្នានៅអាកាសយានដ្ឋាន Hostomel នៅខាងក្រៅរដ្ឋធានី ។

ទន្ទឹមនោះវាក៏កើតឡើង បន្ទាប់ពីការបាត់បង់ទីក្រុងនុយក្លេអ៊ែរ Chernobyl ចម្ងាយ ១០០ គីឡូម៉ែត្រពីភាគខាងជើងប្រទេសអ៊ុយក្រែនទៅលើកងកម្លាំងរបស់លោក វ្ល៉ាឌីមៀ ពូទីន កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ។
ចំណែកយោធាអ៊ុយក្រែនបាននិយាយថា រុស្ស៊ីបានចល័តកងវរសេនាតូចជាង ៦០ អង្គភាពរួចហើយឆ្លងកាត់ព្រំដែនដែលក្នុងអង្គភាពនីមួយៗមានទាហានប្រហែល ៧០០ ទៅ ៩០០ នាក់ ។

នៅក្នុងការបង្ហោះនៅលើ Facebook អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបាននិយាយថា កងទ័ពរុស្ស៊ីកំពុងចាប់ផ្តើមសកម្មភាពយោធាពេញទំហឹងប្រឆាំងនឹងអ៊ុយក្រែន ។
ការវាយលុកបានកើតឡើងជាបន្តបន្ទាប់ដែលនាំឲ្យមនុស្សរាប់រយនាក់ត្រូវបានសម្លាប់ ឬរងរបួស ខណៈកាមេរ៉ាវីដេអូពីទូរទស្សន៍ CCTV ថតបានរថយន្តយោធារុស្ស៊ីកំពុងធ្វើដំណើរឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យរបស់កងកម្លាំងព្រំដែន ខណៈដែលកងទ័ពជើងគោកបានឆ្លងកាត់ព្រំដែនគ្រីមៀចូលទៅក្នុងអ៊ុយក្រែន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Independent
ចុចអាន ៖ បងប្អូនអតីតអ្នកប្រដាល់ត្រកូល Klitschko ព្រមានកាន់អាវុធប្រយុទ្ធជាមួយ រុស្ស៊ី

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៤ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី