Connect with us

ព័ត៌មានអន្ដរជាតិ

ការវាយលុករបស់ រុស្ស៊ី លើ អ៊ុយក្រែន ជាជម្លោះធំបំផុតមិនធ្លាប់មាននៅអឺរ៉ុប ចាប់តាំងពីសង្រ្គាមលោកលើទី ២

បានផុស

នៅ

មន្ត្រីការពារជាតិជាន់ខ្ពស់អាមេរិកម្នាក់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការវាយលុករបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន គឺជាការវាយប្រហារយោធាដ៏ធំបំផុតដែលត្រូវបានគេឃើញ ចាប់តាំងពីសង្គ្រាមលោកលើកទី ២ មក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីរូបនេះបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា “យើងមិនធ្លាប់ឃើញទំហំ និងវិសាលភាពវាយលុកបែបនេះពីរដ្ឋទៅរដ្ឋមួយពីមុនមកទេ ចាប់តាំងពីសង្គ្រាមលោកលើកទី ២ មក ហើយយើងជឿថា វានឹងមានសក្តានុពលខ្លាំងក្លាក្នុងការបង្ហូរឈាម ចំណាយប្រាក់ច្រើន និងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសន្តិសុខអឺរ៉ុប” ។

យោងតាមមន្ត្រីការពារជាតិបាននិយាយថា ឥឡូវនេះការវាយប្រហាររបស់រុស្ស៊ីរួមមាន “ការវាយលុកសំខាន់ៗចំនួន ៣” ។ ការវាយប្រហារដំបូងរួមមានការបាញ់កាំជ្រួចមីស៊ីលជាង ១០០ គ្រាប់ រួមទាំងមីស៊ីលផ្លោងរយៈចម្ងាយខ្លី និងមធ្យម មីស៊ីលនាំផ្លូវ មីស៊ីលបាញ់ពីដីគោកទៅអាកាស និងមីស៊ីលបាញ់ចេញពីសមុទ្រខ្មៅជាដើម ។

មន្ត្រីបាននិយាយថា មានយន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់ និងមធ្យមចំនួន ៧៤ គ្រឿងសម្រាប់ការវាយប្រហារនេះផងដែរ ហើយរុស្ស៊ីបានចាប់ផ្តើមការវាយលុយតាមដីគោកមួយចំនួនចូលទៅក្នុងអ៊ុយក្រែនពីប្រទេសបេឡារុសដែលមានព្រំប្រទល់ជាប់អ៊ុយក្រែនទៅភាគខាងជើង ។

មន្ត្រីដដែលបាននិយាយថា រហូតមកដល់ពេលនេះ យោធារុស្ស៊ីដណ្ដើមបានទីតាំងសំខាន់ៗជាច្រើន និងកំពុងវាយទីក្រុងគៀវនៅក្នុងប្រទេសអ៊ុយក្រែន រួមទាំងបន្ទាយ ឃ្លាំងអាវុធ រោងចក្រនុយក្លេអ៊ែរ និងមូលដ្ឋានអាកាសជិត ១០ កន្លែង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNN

ចុចអាន ៖ បងប្អូនអតីតអ្នកប្រដាល់ត្រកូល Klitschko ព្រមានកាន់អាវុធប្រយុទ្ធជាមួយ រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម