Connect with us

ព័ត៌មានអន្ដរជាតិ

ហេតុ​អ្វី​ រុស្ស៊ី​ និង​​ អ៊ុយក្រែន​ វ៉ៃ​ដណ្តើម​​គ្នា​​​គ្រប់​​គ្រង​ទី​តាំង​​ Chernobyl?

បានផុស

នៅ

កម្លាំង​​​រុស្ស៊ី និង​អ៊ុយក្រែន​បាន​ប្រយុទ្ធ​គ្នា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​ដណ្តើម​កាន់​កាប់​ទី​តាំង Chernobyl ដែល​​ជា​ទីតាំង​វិទ្យុ​សកម្ម​នៃ​គ្រោះ​ថ្នាក់រោង​ចក្រ​នុយក្លេអ៊ែរ​ធ្ងន់​ធ្ងរ​បំផុត​ក្នុង​ពិភព​លោក និង​ជា​កត្តា​មួយ​ដែល​ធ្វើ​ឲ្យ​ដួល​រលំ​សហ​ភាព​សូវៀត។

ប្រធានាធិបតី​រុស្ស៊ី លោក Volodymyr Zelenskiy បាននិយាយ​​ពី​​រោង​ចក្រ​នុយក្លេអ៊ែរ​លែង​ដំណើរ​ការជា​កន្លែង​កើត​ឧបទ្ទវហេតុ​នៃ​ការ​ផ្ទុះ​ដ៏​សាហាវ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ក្នុង​ឆ្នាំ​១៩៨៦​មុន​ពេល​រុស្ស៊ី​ដណ្តើម​កាន់​កាប់​​​​ថា ៖«អ្នក​ការពារ​របស់​ពួក​យើង​​កំពុង​លះ​បង់​ជីវិត​របស់​ពួក​គេ ដូច្នេះ​សោកនាដកម្ម​ឆ្នាំ​១៩៨៦​នឹង​មិន​កើត​មាន​ដដែល​ៗ​ទៀត​ទេ»។

ទីតាំង​រោង​ចក្រ​នុយក្លេអ៊ែរ Chernobyl
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែ​​ហេតុ​អ្វី​បាន​​ប្រទេស​ទាំង​ពីរ​ចង់​បាន​ទី​តាំង​រោង​ចក្រ​ថាមពល​ដែល​លែង​ដំណើរ​ការ និង​មាន​ផ្ទៃដី​រាប់​រាប់​សិប​​គីឡូម៉ែត្រ​​នៅ​មាន​ចម្ងាយ​វិទ្យុ​សកម្ម?

ចម្លើយ​តាម​បែប​ភូមិ​សាស្ត្រ​គឺ​ថា ទីតាំង Chernobyl ស្ថិត​នៅ​លើ​ផ្លូវ​ខ្លី​បំផុត​ពី​ប្រទេស​បេឡារុស្ស​ទៅ​ទី​ក្រុង​គៀវ របស់​ប្រទេស​អ៊ុយក្រែន ដូច្នេះ​​វា​ជា​ខ្សែ​បន្ទាត់​ដ៏​​ល្អ​សម្រាប់​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​ទៅ​លើ​អ៊ុយក្រែន។

ក្នុង​ការ​កាន់​កាប់​ទីតាំង Chernobyl អ្នក​វិភាគ​យោធា​ប្រទេស​លោក​ខាង​លិច​បាន​និយាយ​ថា រុស្ស៊ី​​គ្រាន់​តែ​ប្រើ​​ផ្លូវ​នេះ​ដើម្បី​​វាយ​ប្រហារ​យ៉ាង​ស្រួល និង​លឿន​បំផុត​ចេញ​ពី​បេឡារុស្ស ដែល​ជា​សម្ព័ន្ធ​មិត្ត​មួយ​របស់​ខ្លួន​ ឆ្ពោះ​ទៅ​ទី​ក្រុង​គៀវ និង​ជាទីតាំង​មូលដ្ឋាន​សម្រាប់​កងទ័ព​រុស្ស៊ី។

លោក James Acton អ្នក​វិភាគ​នៅក្រុម​អ្នក​វិភាគសន្តិភាព​អន្តរជាតិ Carnegie Endowment បាន​និយាយ​ថា ៖«វា​ជាមធ្យោបាយ​លឿន​បំផុត​ពី A ទៅ B»។

លោក Jack Keane អតីត​ប្រធាន​បុគ្គលិក​កង​ទ័ព​អាមេរិក​បាន​និយាយ​ថា ៖«ទីតាំង Chernobyl មិន​មាន​សារៈ​សំខាន់​ផ្នែក​យោធា​ទេ» ប៉ុន្តែ​ទីតាំង​នេះស្ថិត​នៅ​ផ្លូវ​​ពី​បេឡារុស្ស​ទៅ​ទី​ក្រុង​គៀវ ដែល​ជា​គោល​ដៅ​នៃយុទ្ធសាស្ត្រ​កាត់​​ផ្តាច់​របស់​រុស្ស៊ី​ដើម្បី​ផ្តួល​​រដ្ឋាភិបាល​អ៊ុយក្រែន។

លោក Keane បាន​ហៅ​ថា​ជា​ផ្លូវ​មួយ​នៃកម្លាំង​​ក្បាល​ម៉ាស៊ីន​ទាំង៤​របស់​រុស្ស៊ី​ដើម្បី​វាយ​ប្រហារ​អ៊ុយក្រែន ក្នុង​នោះ​ជា​វិចទ័រ​ទី​២​ពី​បេឡារុស្ស ឆ្ពោះ​ទៅ​ភាគ​ខាង​ត្បូងចូល​ទៅ​ទី​ក្រុង Kharkiv របស់​អ៊ុយក្រែន និងជា​ការ​រុញ​ច្រាន​​ភាគ​ខាង​ជើង​នៃតំបន់​ Crimea គ្រប់​គ្រង​ដោយ​រុស្ស៊ី​ឆ្ពោះ​ទៅ​ទី​ក្រុង Kherson។

ការ​វាយ​ប្រហារ​រួម​គ្នា​នេះ​គឺ​ជា​ការ​វាយ​ប្រហារ​ធំ​បំផុត​​លើ​រដ្ឋ​អឺរ៉ុប​មួយ​នេះ​ចាប់​តាំង​ពី​សង្គ្រាម​លោក​លើក​ទី​២។

ការ​កាន់​កាប់ Chernobyl ជា​ផ្នែក​មួយ​នៃ​ផែន​ការ ហើយ​មន្ត្រី​អ៊ុយក្រែន​ជាន់​ខ្ពស់​​ម្នាក់​បាន​និយាយ​ថា ​ទី​តាំង​នេះ​ត្រូវ​បាន​កម្លាំង​រុស្ស៊ី​​ដណ្តើម​កាន់​កាប់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បើ​ទោះ​ជា​មន្ត្រី​ការពារ​ជាតិ​អាមេរិក​ជាន់ខ្ពស់​ម្នាក់​និយាយ​ថា អាមេរិក​មិន​អាចបញ្ជាក់​បាន​ទេ​រឿង​នេះ។

រ៉េអាក់​ទ័រ​ទី​៤​នៅ Chernobyl ដែល​មាន​ចម្ងាយ​១០៨​គីឡូម៉ែត្រ​ពី​ទី​ក្រុង​គៀវ​បាន​ផ្ទុះ​ក្នុង​ខែ​មេសា ឆ្នាំ​១៩៨៦ កំឡុង​ពេល​​ធ្វើ​តេស្ត​សុវត្ថិភាព​មួយ​ដែល​បាន​បង្កើត​ជា​ពពក​វិទ្យុ​សកម្ម​យ៉ាង​ខ្លាំង​​​នៅ​ទូទាំង​អឺរ៉ុប និង​ឈាន​​ទៅ​ដល់​ភាគ​ខាង​កើត​អាមេរិក​ថែម​ទៀត៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៣ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម