ព័ត៌មានអន្ដរជាតិ
អង់គ្លេស ស្នើដកម្ចាស់ក្លឹប Chelsea ក្រោយពិភពលោកផ្ដាច់ទំនាក់ទំនងសឹងទាំងអស់ជាមួយ រុស្ស៊ី
ខណៈសង្គ្រាមរុស្ស៊ី – អ៊ុយក្រែន កំពុងតែផ្ទុះឡើង ធ្វើឲ្យពិភពលោកងាកមកមើល និងចេញមកធ្វើចលនាយ៉ាងខ្លាំងក្លា ស្របពេលពិភពបាល់ទាត់ ក៏កំពុងចាប់ផ្ដើមពុះកញ្ជ្រោលក្នុងរឿងនេះដែរ។

ជាក់ស្ដែង ក្លឹបបាល់ទាត់លើពិភពលោក បានចាប់ផ្ដើមដកការឧបត្ថម្ភពីប្រទេសរុស្ស៊ីជាបណ្តើរៗហើយ ដោយក្លឹបបិសាចក្រហម Manchester United បានលុបចោលកិច្ចសន្យារយៈពេល ១៨ខែរបស់ពួកគេ ជាមួយនឹងក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី Aeroflot ខណៈក្លឹប Schalke ដែលជាក្លឹបដ៏ល្បីល្បាញចំនួន ៤ នៅអាល្លឺម៉ង់ ក៏បានប្រកាសថា ខ្លួនកាត់ផ្ដាច់ទំនាក់ទំនងជាមួយក្រុមហ៊ុនថាមពលរុស្ស៊ី Gazpromដូចគ្នា។
ដោយឡែក នាពេលថ្មីៗនេះលោក Chris Bryant សមាជិកសភាមកពីគណបក្សការងារ នៃចក្រភពអង់គ្លេស បានអំពាវនាវឲ្យមានការរឹបអូសទ្រព្យសម្បត្តិ លោក Roman Abramovich ដោយនិយាយថា គាត់មិនគួរក្លាយជាម្ចាស់ក្លឹប Chelsea ទៀតទេ និងលើកឡើងពីការព្រួយបារម្ភ ជុំវិញការជាប់ពាក់ព័ន្ធរបស់គាត់ ជាមួយរដ្ឋាភិបាលរុស្ស៊ី។

លោក Bryant បានថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាទូទៅថ្ងៃនេះថា បានទទួលឯកសារបែកធ្លាយ ពីកំណត់ត្រារបស់ក្រសួងមហាផ្ទៃក្នុងឆ្នាំ ២០១៩ ដែលបង្ហាញពីការងារលាងលុយខុសច្បាប់របស់លោក Abramovich ជាមួយរដ្ឋាភិបាលរុស្ស៊ី។
លោកបន្ថែមថា “ជាផ្នែកនៃយុទ្ធសាស្ត្ររុស្ស៊ីរបស់រដ្ឋាភិបាលអង់គ្លេស ហិរញ្ញវត្ថុខុសច្បាប់ និងសកម្មភាពព្យាបាទជាគោលដៅរបស់ Abramovich នៅតែស្ថិតក្នុងការឃ្លាំមើលរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស។ ដោយសារគាត់មានទំនាក់ទំនងជាមួយរដ្ឋាភិបាលរុស្ស៊ី ដែលគេដឹងថា ជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ»។ ជាឧទាហរណ៍ លោក Abramovich បានសារភាពនៅក្នុងដំណើរការតុលាការថា គាត់បានចំណាយសម្រាប់ឥទ្ធិពលនយោបាយ ដូច្នេះការផ្តោតរបស់យើង គឺលើការធានាថា បុគ្គលដែលមានទំនាក់ទំនងជាមួយហិរញ្ញវត្ថុខុសច្បាប់ និងសកម្មភាពព្យាបាទ មិនអាចបង្កើតឡើង ឬរស់នៅក្នុងចក្រភពអង់គ្លេស ហើយនឹងប្រើប្រាស់ច្បាប់ពាក់ព័ន្ធ និងអំណាចអន្តោប្រវេសន៍ដើម្បីការពារបញ្ហានេះ។ ”

គួរបញ្ជាក់ថា កាលពីដើមសប្ដាហ៍នេះ នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានប្រកាសថា ខ្លួននឹងដាក់ទណ្ឌកម្មលើមហាសេដ្ឋីចំនួនបីនាក់ ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយប្រធានាធិបតី Putin ដែលជាផ្នែកនៃយុទ្ធនាការរបស់ចក្រភពអង់គ្លេស ចំពោះការឆ្លើយតប ទៅនឹងសកម្មភាពរបស់រុស្ស៊ី នៅ អ៊ុយក្រែន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អ៊ុយក្រែន បាញ់ទម្លាក់យន្តហោះ រុស្ស៊ី នៅទីក្រុងគៀវ ឆេះលើអគារ ផ្ទះល្វែង
ចុចអាន៖ចាប់ខ្លួនក្រុមអ្នកតវ៉ារាប់សិបនាក់ ប្រឆាំងសង្គ្រាម រុស្ស៊ី

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ