ព័ត៌មានអន្ដរជាតិ
ក្តុកក្តួល! ប្រពន្ធកូន ស្រក់ទឹកភ្នែក លាប្តីដែលត្រូវនៅបម្រើទ័ព ពេលប្រទេសមានសង្គ្រាម
ម្តាយ និងកូនតូចៗ បានបក់ដៃលាមនុស្សជាទីស្រលាញ់ ដែលពួកគេត្រូវបង្ខំចិត្តចាកចេញ ខណៈមនុស្ស១០០ ០០០នាក់ បានភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែន ចំពេលមានភាពវឹកវរដែលបណ្តាលមកពីការលុកលុយរបស់រុស្ស៊ី។
ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិបាននិយាយថា រហូតមកដល់ពេលនេះមានមនុស្សប្រមាណ១០០ ០០០នាក់ហើយ ត្រូវបានបង្ខំឲ្យភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ ខណៈរាប់ពាន់នាក់បានចាកចេញពីប្រទេសតែម្តង។
អ្នកនាំពាក្យ UNHCR លោកស្រី Shabia Mantoo បានឲ្យដឹងថា “យើងជឿថា មនុស្សប្រហែល ១០០ ០០០នាក់ ច្បាស់ជាចាកចេញពីផ្ទះរបស់ពួកគេរួចហើយ ហើយអាចនឹងផ្លាស់ទីលំនៅក្នុងប្រទេស ហើយជាច្រើនពាន់នាក់បានឆ្លងកាត់ព្រំដែនអន្តរជាតិ”។
រូបភាពគួរឲ្យខ្លោចចិត្តបានបង្ហាញស្ត្រីបីកូន និងថើបដៃប្តី ហើយលា ឡើងជិះឡានក្រុងចេញពីទីក្រុង គៀវ នៅថ្ងៃព្រហស្បតិ៍។
បុរសជាច្រើន ត្រូវបានបញ្ជាឲ្យស្ថិតនៅក្នុងប្រទេស ចំណែកមនុស្សជាទីស្រឡាញ់របស់ពួកគេត្រូវភៀសខ្លួន បន្ទាប់ពីលោកប្រធានាធិបតី Volodymyr Zelenskiy ចុះហត្ថលេខាលើអនុក្រឹត្យមួយ ចាប់ផ្តើមការចុះឈ្មោះទាហានបម្រុងដែលមានអាយុពី១៨ ដល់ ៦០ ឆ្នាំចាប់ពីថ្ងៃពុធ មួយ ពោលគឺមួយថ្ងៃមុនពេលការវាយលុករបស់រុស្ស៊ីចាប់ផ្តើម៕
ចង់ដឹងថាតើរូបភាពទាំងនោះពិតជាធ្វើឲ្យក្តុកក្តួលចិត្ត ខ្លាំងកម្រិតណា តោះទៅមើលទាំងអស់គ្នា៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ក្រុម Anonymous ប្រកាសសង្គ្រាមអ៊ីនធឺណិតជាមួយ រុស្ស៊ី
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២២ ម៉ោង ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន