Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី កម្ទេចសព្វាវុធយោធា អ៊ុយក្រែន រាប់សិបគ្រឿង ក្នុងសង្គ្រាម ២ ថ្ងៃមកនេះ

បានផុស

នៅ

ក្រសួងការពារជាតិរបស់រុស្ស៊ីបាននិយាយថា រថយន្តយោធាអ៊ុយក្រែនចំនួន ៤១ គ្រឿង រថក្រោះ និងរថពាសដែកប្រយុទ្ធ ១៨ គ្រឿង ប្រព័ន្ធរ៉ុកកែត ៧ គ្រឿង និងទូកប្រយុទ្ធចំនួន ៥ គ្រឿងត្រូវបានបំផ្លាញដោយកងកម្លាំងរុស្ស៊ី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យយោធារុស្ស៊ីលោកឧត្តមសេនីយឯក Igor Konashenkov បាននិយាយនៅថ្ងៃសុក្រនេះថា ទាហានឆ័ត្រយោងរុស្ស៊ីក៏បានកាន់កាប់តំបន់នៃរោងចក្រថាមពលនុយក្លេអ៊ែរ Chernobyl ដែលមានទីតាំងប្រហែល ១០០ គីឡូម៉ែត្រពីរដ្ឋធានី គៀវ របស់អ៊ុយក្រែន។

ក្រសួងការពារជាតិក៏បានរាយការណ៍ផងដែរថា កងពលតូចទី ៣៦ នៃកងកម្លាំងអ៊ុយក្រែន រួមជាមួយទាហាន ៨២ នាក់នៅលើកោះពស់ក្នុងសមុទ្រខ្មៅបានលើកទង់ ស ចុះចាញ់ ខណៈឆ្មាំព្រំដែន ១៣ នាក់លើកោះនេះត្រូវបានសម្លាប់ និង ១៣៧ នាក់បានស្លាប់នៅទូទាំងប្រទេស ។

ដំណឹង​នេះ​កើត​មានឡើង ​ចំ​ពេល​មាន​ប្រតិបត្តិការ​ពិសេស​មួយ​ដែលត្រូវបានបញ្ជាដោយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន​ ទៅលើ​អ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍ ខណៈប្រមុខរដ្ឋរុស្ស៊ីរូបនេះបាននិយាយថា លោកបានធ្វើការសម្រេចចិត្តបែបនេះ បន្ទាប់ពីសាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk ដែលបានប្រកាសឯករាជ្យរបស់ពួកគេពីអ៊ុយក្រែនក្នុងឆ្នាំ ២០១៤ បានស្នើសុំជំនួយពីទីក្រុងមូស្គូ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ អ៊ុយក្រែន បាញ់ទម្លាក់យន្តហោះ រុស្ស៊ី នៅទីក្រុងគៀវ ឆេះលើអគារ ផ្ទះល្វែង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម