ព័ត៌មានអន្ដរជាតិ
សម្រង់សម្តីសំខាន់ ៣ចំណុច ក្នុងសារដែលលោក Zelensky ចេញកណ្តាលអាធ្រាត្រ
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានចេញសារមួយ ទាំងកណ្តាលអាធ្រាត្រថ្ងៃសុក្រ ដោយរៀបរាប់ពីស្ថានភាពនៅក្នុងប្រទេសរបស់លោក ខណៈដែលកងកម្លាំងរុស្ស៊ីបន្តឆ្ពោះទៅកាន់រដ្ឋធានី គៀវ។

ខាងក្រោមនេះ ជាចំណុចសំខាន់ៗដកស្រង់ចេញពីសារជាវីដេអូ៖
១. លោកបាននិយាយថា យប់នេះគឺជាពេលវេលាសម្រេចជោគវាសនារបស់អ៊ុយក្រែន។ យប់នេះនឹងមានការលំបាកខ្លាំងណាស់ ហើយសត្រូវនឹងប្រើកម្លាំងដែលមានទាំងអស់ ដើម្បីបំបែកការតស៊ូរបស់អ៊ុយក្រែន។
២. លោកបានចោទប្រកាន់រុស្ស៊ីថា បានវាយប្រហារសាលាមត្តេយ្យ។ គ្មានអ្វីដែលអាចពន្យល់ពីមូលហេតុដែលសាលាមត្តេយ្យ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ត្រូវរងការបាញ់ផ្លោងនោះទេ។
៣. លោកនិយាយថា មានការខាតបង់ទាំងសងខាង។ គោលដៅចម្បងរបស់យើងគឺត្រូវបញ្ចប់ការសម្លាប់នេះ។ ការខាតបង់របស់សត្រូវគឺធ្ងន់ធ្ងរណាស់ ថ្ងៃនេះទាហានដែលឆ្លងដែន ហើយចូលមកទឹកដីរបស់យើងរាប់រយនាក់ត្រូវបានសម្លាប់។ ជាអកុសល យើងក៏ទទួលរងការខាតបង់ដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNN
ចុចអាន៖ ក្រុម Anonymous ប្រកាសសង្គ្រាមអ៊ីនធឺណិតជាមួយ រុស្ស៊ី

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ