Connect with us

ព័ត៌មានអន្ដរជាតិ

សេតវិមាន​​ត្រូវ​​ការ​​លុយ​​ជាង​​៦​​ពាន់​​លាន​​ដុល្លារ​​ជួយ​​អ៊ុយក្រែន

បានផុស

នៅ

រដ្ឋបាល​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ចូ បៃដិន កាល​ពី​ថ្ងៃ​សុក្រ​បាន​ស្នើសភា​​ឲ្យ​អនុម័ត​នូវ​ចំនួន​ទឹក​ប្រាក់​៦.៤​ពាន់​លាន​ដុល្លារ​អាមេរិក​ដើម្បី​ជា​ជំនួយ​ដល់​ប្រទេស​អ៊ុយក្រែន។

យោង​តាម​មន្ត្រី​អាមេរិក​បាន​ឲ្យ​ដឹង​ថា សេចក្តី​ស្នើ​សុំ​​រាប់​បញ្ចូល​ទាំង​ថវិកា​ចំនួន​២.៩​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​ជំនួយ​មនុស្ស​ធម៌ សេដ្ឋកិច្ច​ ​និង​សន្តិសុខ​សម្រាប់​អ៊ុយក្រែន និង​ប្រទេស​ជិត​ខាង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទឹក​ប្រាក់​ទាំង​នេះ​នឹង​ត្រូវ​បាន​បញ្ចេញ​ជា​បន្ទាន់​តាម​រយៈ​​ក្រសួង​ការ​បរទេស​អាមេរិក និង​ទី​ភ្នាក់​ងារ​​អភិវឌ្ឍ​អន្តរជាតិ​អាមេរិក (USAID)។

សំណើរ​មូលនិធិ​ក៏​​អំពាវនាវ​​រក​ថវិកា​ចំនួន​៣.៥​ពាន់​លាន​ដុល្លារ​អាមេរិក​ដើម្បី​ជួយក្រសួង​ការពារ​ជាតិ​អាមេរិក​​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​វិបត្តិ។

តាម​សេចក្តី​រាយការណ៍​របស់​សារព័ត៌មាន Bloomberg ​ថា ជំនួយ​​អាច​​ត្រូវ​បាន​ដាក់​ចូល​ទៅ​ក្នុង​កញ្ចប់​​ចំណាយ​រដ្ឋាភិបាល​ដ៏​ច្រើន​ដែល​បច្ចុប្បន្ន​​សភា​កំពុង​ពិចារណា។

ថវិកា​ថ្មី​នេះ​ត្រូវ​បាន​គេ​រំពឹង​​ថា ​នឹង​បន្ថែម​លើ​ប្រាក់​​ដែល​សហរដ្ឋ​អាមេរិក​បាន​ប្តេជ្ញា​ជួយ​អ៊ុយក្រែន​រួច​ហើយ​កាល​ពី​ឆ្នាំ​មុន។

វិធានការ​ទាំង​នេះ​រាប់​បញ្ចូល​ទាំង​ថវិកា​ចំនួន​៦៥០​លាន​ដុល្លារ​នៅ​ក្នុង​ជំនួយ​សន្តិសុខ ទឹក​ប្រាក់​ចំនួន​៥២​លាន​ដុល្លារ​នៅ​ក្នុង​ជំនួយ​មនុស្ស​ធម៌ និង​១​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ការ​ធានាប្រាក់​កម្ចី​អធិបតេយ្យ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៩ នាទីutes មុន

ជំងឺផ្តាសាយបក្សីប្រភេទថ្មី ឆ្លង​ដល់​សត្វគោយកទឹកដោះ​នៅ​សហរដ្ឋអាមេរិក បង្កក្តីបារម្ភ​ខ្លាំង​

ព័ត៌មានអន្ដរជាតិ៤៨ នាទីutes មុន

​ថៃ​សង្គ្រោះ​ជនរងគ្រោះ៦១នាក់​ពីកន្លែងឆបោកនៅមីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ៥៤ នាទីutes មុន

ប្រជាជន​ហ្គាហ្សា​​​​​​រង​​ភាព​វេទនាខ្លាំង ខណៈ​អាកាសធាតុចុះ​ត្រជាក់ខ្លាំង​​​ លាយឡំដោយ​ព្យុះ

ក្រសួងការងារ
ព័ត៌មានជាតិ១ ម៉ោង មុន

បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារនៅតាមគ្រឹះស្ថានអប់រំ ជាការបង្ខិតឱកាសការងារ ដល់សិស្ស និស្សិត

ព័ត៌មានជាតិ១ ម៉ោង មុន

គម្រោងដំឡើងរបាំងពុះចែកទ្រូង លើផ្លូវ ៦០ ម៉ែត្រ ប្រើប្រាស់ពេលប្រមាណ ១ ខែកន្លះ ទើបបញ្ចប់

ភ្នំសំពៅ
សន្តិសុខសង្គម៤ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ២០ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ផ្សារក្រមួន
សន្តិសុខសង្គម៥ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

Sokha Hotels

ព័ត៌មានពេញនិយម