Connect with us

ព័ត៌មានអន្ដរជាតិ

​ប្រធានា​​ធិបតី​ អ៊ុ​យក្រែន ឆ្លើយតបផាំងៗ ក្រោយអាមេ​រិក​ស្នើ​ឲ្យ​ជម្លៀសលោកចេញពីប្រទេស

បានផុស

នៅ

រដ្ឋបាល​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ចូ បៃដិន កាល​ពី​ថ្ងៃ​សុក្រ ​បាន​ស្នើសភា​​ឲ្យ​អនុម័ត​នូវ​ចំនួន​ទឹក​ប្រាក់ចំនួន ​៦.៤​ពាន់​លាន​ដុល្លារ​អាមេរិក​ដើម្បី​ជា​ជំនួយ​ដល់​ប្រទេស​អ៊ុយក្រែន ​ហើយអាមេរិកក៏បានស្នើ​ជម្លៀស​ប្រធានាធិបតី​អ៊ុយក្រែនចេញ​ពី​រដ្ឋធានី គៀវ ប៉ុន្តែ​លោក​ Zelensky បាន​បដិសេធភ្លាមៗ។

Biden talks with Zelensky on phone on April 2, -media - Biden talks with  Zelensky on phone on April 2, -media - 112.international
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានឆ្លើយតបនៅថ្ងៃនេះថា “សង្រ្គាមកំពុងបន្តនៅទីនេះ ខ្ញុំត្រូវការពារអ៊ុយក្រែន មិនមែនជាការជម្លៀសទេ”។

បន្ថែមពីលើនេះ ប្រធាធានាធិបតីរូបនេះ បានប្តេជ្ញាស្នាក់នៅក្នុងទីក្រុងគៀវ ទោះបីជាមានការព្រមានគំរាថាមកំហែងថាលោកអាចជា “គោលដៅទី១” និងគ្រួសាររបស់លោកជា “គោលដៅទី២” របស់សត្រូវក៏ដោយ។ ​

Ukrainian president Volodymyr Zelenskiy speaks to the nation via his smartphone.

ក្រៅពីនោះ ​លោក Volodymyr Zelensky បានបង្ហោះវីដេអូឃ្លីបមួយបញ្ជាក់ពីពាក្យចចាមអារ៉ាមដែលថាលោកបានអំពាវនាវឱ្យកងទ័ពបញ្ឈប់អាវុធ ចំពេលមានការផ្ទុះឡើង។ នៅក្នុងវីដេអូ លោកបានបដិសេធរាល់ព័ត៌មានដែលថាអ៊ុយក្រែនបានដាក់អាវុធរបស់ខ្លួន ហើយលោកថា អ៊ុយក្រែននឹងបន្តប្រយុទ្ធរហូតដល់ចុងបំផុត៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Guardian

ចុចអាន៖ រុស្ស៊ី មិនទាន់ដណ្ដើមបានរដ្ឋធានី អ៊ុយក្រែន ផង តែជនស៊ីវិលស្លាប់ និងរបួសជាង ១ពាន់នាក់ហើយ

ចុចអាន៖ ប្រធានាធិបតី អ៊ុយក្រែន បង្ហោះឃ្លិប ក្រោយពាក្យចចាមអារ៉ាមថា លោកគេចខ្លួនចោលប្រជាជន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម