ព័ត៌មានអន្ដរជាតិ
អាមេរិក ថា ទណ្ឌកម្មប្រឆាំង រុស្ស៊ី ជុំវិញបញ្ហានៅ អ៊ុយក្រែន គឺជា “សង្គ្រាមលោកលើទី ៣”
សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបានដាក់ទណ្ឌកម្មមួយចំនួនប្រឆាំងនឹងមន្ត្រីរុស្ស៊ី ពាណិជ្ជករ ធនាគារ និងវិស័យសេដ្ឋកិច្ចទាំងមូលជុំវិញប្រតិបត្តិការយោធាដែលកំពុងបន្តរបស់ទីក្រុងមូស្គូក្នុងប្រទេសអ៊ុយក្រែន ដែលកំណត់ដោយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ជា “ប្រតិបត្តិការយោធាពិសេស” ។

ទន្ទឹមនោះប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បាននិយាយថា ជម្រើសតែមួយគត់ក្នុងការដាក់ទណ្ឌកម្មរុស្ស៊ីចំពោះសកម្មភាពយោធាលើអ៊ុយក្រែននឹងក្លាយជាការចាប់ផ្តើមនៃ “សង្រ្គាមលោកលើកទី ៣” ។
លោក បៃដិន បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយលោក Brian Tyler Cohen ថា “អ្នកមានជម្រើស ២ ។ ទី ១ ចាប់ផ្តើមសង្រ្គាមលោកលើកទី ៣ ដោយទៅធ្វើសង្រ្គាមជាមួយរុស្ស៊ីផ្ទាល់ ។ ទី ២ ត្រូវប្រាកដថាប្រទេសដែលប្រព្រឹត្តផ្ទុយនឹងច្បាប់អន្តរជាតិនឹងត្រូវបង់ថ្លៃសម្រាប់ការធ្វើវា” ។

លោក បៃដិន បាននិយាយថា “ការដាក់ទណ្ឌកម្មនេះមានន័យថា អ្នកនឹងមិនអាចក្លាយជាប្រធានាធិបតីនៃប្រទេសរុស្ស៊ីបានទៀតទេ ។ ប៉ុន្តែខ្ញុំគិតថា ទណ្ឌកម្មទាំងនេះគឺជាទណ្ឌកម្មទ្រង់ទ្រាយធំបំផុតនៅក្នុងប្រវត្តិសាស្ត្រ ទាំងទណ្ឌកម្មសេដ្ឋកិច្ច និងទណ្ឌកម្មនយោបាយ” ។
លោក បៃដិន បញ្ជាក់ថា “គោលដៅរបស់គាត់តាំងពីដំបូងគឺដើម្បីរក្សាណាតូ និងសហភាពអឺរ៉ុបនៅលើទំព័រតែមួយ ។ ការដាក់ទណ្ឌកម្មនេះគឺជាការសម្រេចឯកច្ឆ័ន្ទទាំងស្រុង ហើយរុស្ស៊ីនឹងចំណាយយ៉ាងធ្ងន់ធ្ងរសម្រាប់សង្គ្រាមរយៈពេលខ្លី និងរយៈពេលវែង ជាពិសេសសង្គ្រាមរយៈពេលវែង” ។

គួរបញ្ជាក់ថា រុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធាមួយនៅអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍ ខណៈលោក ពូទីន បាននិយាយថា គោលបំណងនៃប្រតិបត្តិការនេះគឺដើម្បីការពារប្រជាជនដែលអស់រយៈពេល ៨ ឆ្នាំមកនេះបានប្រឈមមុខនឹងភាពអាម៉ាស់ និងការប្រល័យពូជសាសន៍ដែលប្រព្រឹត្តដោយរបបក្រុងគៀវ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ប្រទេសលោកខាងលិច ដឹកអាវុធប្រឆាំងរថក្រោះរាប់ពាន់គ្រឿងទៅជួយ អ៊ុយក្រែន

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម២ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
សន្តិសុខសង្គម៩ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម