ព័ត៌មានអន្ដរជាតិ
អតីតប្រធានាធិបតី អ៊ុយក្រែន ថា “ពិភពលោកកុំខ្លាច ពូទីន ”
អតីតប្រធានាធិបតីអ៊ុយក្រែនលោក Petro Poroshenko បាននិយាយថា ពិភពលោកមិនគួរជឿទុកចិត្តលើព័ត៌មានដែលប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងការិយាល័យរបស់លោកកំពុងបញ្ជូនបន្តអំពីការចរចាជាមួយអ៊ុយក្រែន បន្ទាប់ពីការលុកលុយប្រទេសនោះទេ ។

លោក Poroshenko បាននិយាយពីទីក្រុង Kyiv ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN ថា “ខ្ញុំចង់សួរអ្នកទាំងអស់គ្នា ប្រជាជនទាំងអស់នៃពិភពលោក ជាមួយនឹងសំណួរដ៏សាមញ្ញមួយថា សូមកុំទុកចិត្តលោក ពូទីន កុំជឿ ពូទីន ហើយកុំខ្លាច ពូទីន” ។
ទន្ទឹមនោះលោក Poroshenko ក៏ត្រូវបានគេសួរអំពីការបដិសេធរបស់ប្រធានាធិបតីអ៊ុយក្រែនបច្ចុប្បន្នលោក Volodymyr Zelensky ក្នុងការមិនទទួលយកសំណើរបស់សហរដ្ឋអាមេរិកក្នុងការជម្លៀសចេញពីរដ្ឋធានី Kyiv ។

លោក Poroshenko បាននិយាយអំពីការសម្រេចចិត្តរបស់ប្រធានាធិបតីបច្ចុប្បន្នថា “ខ្ញុំគិតថាឥឡូវនេះជាពេលសម្រេចចិត្តសម្រាប់ប្រទេសជាតិរបស់ខ្ញុំ ។ លោកសុខចិត្តស្លាប់ ប្រសិនបើចាំបាច់ និងមានមោទនភាពចំពោះប្រជាជន និងប្រទេសរបស់លោក” ។
លោកបញ្ជាក់ថា “ខ្ញុំស្អប់គំនិតចង់ឲ្យប្រទេសទៅអ្នកផ្សេងកាន់កាប់ ហើយខ្ញុំគិតថា យើងគួរតែប្រឹងប្រែងការពារជាតិ ការពារជាតិប្រឆាំងនឹងអ្នកឈ្លានពានរុស្ស៊ី” ។

លោកបាននិយាយថា “មនុស្សជាច្រើនធ្វើការសម្រេចចិត្តដើម្បីកាន់កាំភ្លើង និងដើម្បីការពារជាតិ ។ ខ្ញុំមានមោទនភាពសម្រាប់ប្រជាជនទាំងនេះ ។ ខ្ញុំមានមោទនភាពចំពោះប្រទេសនេះ ហើយខ្ញុំមានមោទនភាពដែលបានក្លាយជាជនជាតិអ៊ុយក្រែន” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNN
ចុចអាន ៖ យន្តហោះដ្រូន អាមេរិក ទំនងដឹកនាំ អ៊ុយក្រែន វាយប្រហារលើនាវា រុស្ស៊ី

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ