ព័ត៌មានអន្ដរជាតិ
ផ្កា និងគ្រាប់ឈូករ័ត្ន ដែលទ័ពនារី អ៊ុយក្រែន ដាក់ជាប់ខ្លួន សៀតត្រចៀក កំពុងរញ្ជួយចិត្ត ដល់ពិភពលោក
ទ័ពនារីៗវ័យក្មេងរបស់ អ៊ុយក្រែន ដែលមានអាយុពី ២០ ឆ្នាំដល់ ៤០ ឆ្នាំជាច្រើនរូប បានស្ម័គ្រចិត្តចូលបម្រើកងទ័ព ខណៈប្រទេសរបស់ខ្លួន កំពុងរងការវាយប្រហារពីរុស្សី។


ប៉ុន្តែអ្វីដែលចម្លែក និងធ្វើឲ្យពិភពលោកហាក់រំជួលចិត្តនោះគឺ ក្មេងស្រីៗទាំងនោះ បានដាក់គ្រាប់ឈូករ័ត្ននៅក្នុងហោប៉ៅខោរបស់ខ្លួន និងសៀតផ្កាលើសក់ក្បាល ហើយសច្ចាមុនចេញទៅសមរភូមិប្រយុទ្ធថា “ប្រសិនបើខ្ញុំស្លាប់នៅទីណា សូមឲ្យសាកសពរបស់ខ្ញុំ នឹងក្លាយជាផ្កាឈូករ័ត្ន ហើយវានឹងដុះយ៉ាងស្រស់ស្អាត នៅលើទឹកដីកំណើតរបស់ពួកយើង”។


អត្ថន័យទាំងនោះហើយ ដែលបានធ្វើឲ្យមនុស្សទូទាំងពិភពលោក ហាក់អាណិតជាតិសាសន៍នេះជាខ្លាំង។ ក្រោយប្រជាជនរបស់ខ្លួនរងនូវភ្លើងសង្គ្រាម បង្ហូរឈាមដាក់គ្នា។ នេះសរបញ្ជាក់ថា នារីអ៊ុយក្រែន មិនត្រឹមតែមានភាពក្លាហានប៉ុណ្ណោះទេ តែពួកគេស៊ូលះបង់ជីវិត ដើម្បីបុព្វហេតុជាតិរបស់ខ្លួនថែមទៀតផងដែរ។



គួរបញ្ជាក់ថា ផ្កាឈូករ័ត្ន គឺជាផ្កាតំណាងជាតិ និងជានិមិត្តរូបរបស់ប្រទេសអ៊ុយក្រែន ហេតុនេះហើយ ទើបកងទ័ពនារីរបស់ប្រទេសនេះ សៀតផ្កានិងដាក់គ្រាប់ឈូករ័ត្នក្នុងហោប៉ៅខោ ក្នុងពេលចេញទៅប្រយុទ្ធជាមួយរុស្សី៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អាមេរិក ថា ទណ្ឌកម្មប្រឆាំង រុស្ស៊ី ជុំវិញបញ្ហានៅ អ៊ុយក្រែន គឺជា “សង្គ្រាមលោកលើទី ៣”
ចុចអាន៖ចេញមុខហើយ ពេលនេះ ណាតូ ដាក់ពង្រាយកម្លាំង ឆ្លើយតបលើកដំបូង ជាមួយ រុស្ស៊ី

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១៦ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក