Connect with us

ព័ត៌មានអន្ដរជាតិ

ពូទីន បញ្ជាឲ្យយកជ័យជម្នះឲ្យបាន ត្រឹមថ្ងៃទី២ ខែមីនា

បានផុស

នៅ

លោក Andrei Fedorov អតីតអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានប្រាប់ Al Jazeera ថា ប៉ុន្មានថ្ងៃខាងមុខ គឺជាពេលដ៏សំខាន់ក្នុងការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន ខណៈដែលបទបញ្ជាដំបូងរបស់លោកប្រធានាធិបតី Vladimir Putin គឺត្រូវបញ្ចប់ប្រតិបត្តិការយោធាជាមួយនឹងជ័យជម្នះឲ្យបានត្រឹមថ្ងៃទី២ខែមីនា។

This image has an empty alt attribute; its file name is bp@2x-1024x685.webp
លោក Andrei Fedorov អតីតអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី

លោក Fedorov បាននិយាយកាលពីថ្ងៃអាទិត្យទី២៧ខែកុម្ភៈថា លោកមានក្តីសង្ឃឹមក្នុងកិច្ចពិភាក្សាប្រកាសរវាងប្រទេសទាំងពីរ ទោះទីក្រុងមូស្គូនៅតែបន្តការវាយលុក ទៅលើប្រទេសជិតខាងរបស់ខ្លួនក៏ដោយ។

លោកនិយាយថា “គួរ​តែ​មានកិច្ច​ពិភាក្សា​ជាបន្ត​ដោយ​គ្មាន​លក្ខខណ្ឌ​ជាមុន។ ខ្ញុំដឹងពីជំហរមិត្តរបស់ខ្ញុំនៅទីក្រុង គៀវ និងការដឹកនាំរបស់អ៊ុយក្រែន។ ពួក​គេ​ត្រៀម​ខ្លួន​អង្គុយ​ជជែក ប៉ុន្តែត្រូវតែពិភាក្សា​ដោយ​គ្មាន​លក្ខខណ្ឌ”។

This image has an empty alt attribute; its file name is 000_323Z99Q.webp

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយនៅមុននេះបន្តិចថា អ៊ុយក្រែន និងរុស្ស៊ីបានព្រមព្រៀងគ្នាធ្វើកិច្ចចរចារួចហើយ នៅទីកន្លែងមួយជិតព្រំដែនប្រទេសបេឡារុស។

យោងតាមមេដឹកនាំអ៊ុយក្រែន, កិច្ចពិភាក្សាដែលបានប្រកាសជាលើកដំបូងចាប់តាំងពីប្រទេសរុស្ស៊ីបានបើកការវាយលុកពេញទំហឹងលើអ៊ុយក្រែនកាលពីសប្តាហ៍មុនមក គឺនឹងត្រូវធ្វើឡើងដោយគ្មានលក្ខខណ្ឌជាមុន និងជាលទ្ធផលនៃកិច្ចសន្ទនាតាមទូរសព្ទរវាងលោក Zelenskyy និងសមភាគីបេឡារុស៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Al​ Jazeera

ចុចអាន៖ ទាហានរុស្ស៊ីជាង ១ពាន់នាក់ហើយ បានស្លាប់ក្នុងការប្រយុទ្ធជាមួយ អ៊ុយក្រែន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ក្តៅគគុក! ចិននិងអាមេរិក សុទ្ធតែប្រកាសត្រៀមខ្លួនរួចរាល់ ច្បាំងគ្នាក្នុងសង្គ្រាម

កីឡា៨ ម៉ោង មុន

ជើង​ខ្លាំង​ផ្តួល​ថៃ​ច្រើន​រូប Nabati ត្រូវ ONE តេស្តឃើញសារធាតុហាម​ឃាត់

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

Sokha Hotels

ព័ត៌មានពេញនិយម