Connect with us

ព័ត៌មានអន្ដរជាតិ

មានប្រទេសមួយហើយ ចូលដៃជាមួយរុស្ស៊ី វាយលុក អ៊ុយក្រែន

បានផុស

នៅ

នៅពេលនេះ មានប្រទេសមួយហើយ បានចូលដៃជាមួយរុស្ស៊ី ដើម្បីវាយលុក អ៊ុយក្រែន។

This image has an empty alt attribute; its file name is np_file_134113-1024x715.jpeg
លោក ពូទីន

ទីប្រឹក្សារដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ុយក្រែនបាននិយាយថា មីស៊ីល Iskander ត្រូវបានបាញ់ចេញពីប្រទេសបេឡារុស ចូលទៅក្នុងប្រទេសអ៊ុយក្រែន នៅម៉ោង១៧:០០ (ម៉ោងនៅ អ៊ុយក្រែន)។

រឿងនេះកើតឡើងបន្ទាប់ពីការិយាល័យរបស់លោកប្រធានាធិបតី Zelensky បានប្រកាសថា មន្ត្រីអ៊ុយក្រែន និងរុស្ស៊ីនឹងត្រូវជួបពិភាក្សាគ្នានៅព្រំដែនបេឡារុសជាមួយអ៊ុយក្រែន ទោះបីជាពួកគេមិនបាននិយាយថានៅពេលណាក៏ដោយ។

This image has an empty alt attribute; its file name is PRI_223705585.jpg
មីស៊ីល Iskander

ចារកម្មអ៊ុយក្រែនបានឲ្យដឹងថា ទាហានពិសេសរបស់ប្រទេសបេឡារុស ត្រូវបានគេប្រទះឃើញកំពុងឡើងយន្តហោះ សម្រាប់ការវាយប្រហារដ៏ធំមួយ។

ប្រភពជាន់ខ្ពស់នៅអ៊ុយក្រែនបានប្រាប់កាសែត Daily Mirror ថា “ប្រសិនបើរឿងនេះកើតឡើងមែននោះ វានឹងមានន័យថា ប្រទេសបេឡារុសបានចូលរួមជាមួយរុស្ស៊ីដោយបើកចំហ ក្នុងការវាយលុកអធិបតេយ្យភាពអ៊ុយក្រែន”។

Spetsnaz: Russia's version of the SAS
កងកម្លាំងឥស្សរជន Spetsnaz

អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ក្នុងអំឡុងពេលដែលរុស្ស៊ីបង្កើតកងទ័ព, កងកម្លាំងឥស្សរជន Spetsnaz ជាច្រើនរបស់ទីក្រុងមូស្គូ បានធ្វើការហ្វឹកហាត់ ជាមួយសមភាគីបេឡារុស។

ឥឡូវនេះ រឿងបានកើតឡើងជាក់ស្តែងហើយ ប្រទេសបេឡារុស បានអនុញ្ញាតបាញ់មីស៊ីលចេញពីក្នុងទឹកដីរបស់ខ្លួន ដាក់ប្រទេសអ៊ុយក្រែន។

Lukashenko says Putin promises he would regard attack on Belarus as attack  on Russia - Russian Politics & Diplomacy - TASS
ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko

ស្របពេលជាមួយគ្នានោះ ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បានបញ្ជាក់ថា មីស៊ីលពិតជាត្រូវបានបាញ់ចេញពីប្រទេសរបស់លោក ទៅលើអ៊ុយក្រែនមែន។

លោកថែមទាំងបញ្ជាក់ផងដែរថា ទាហានរុស្ស៊ីដែលរងរបួស កំពុងត្រូវបានព្យាបាលនៅក្នុងមន្ទីរពេទ្យបេឡារុស ទៀតផង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Mirror, Kyiv Independent

ចុចអាន៖ អ៊ុយក្រែនបញ្ជាក់ថា មានជនស៊ីវិលស្លាប់ ៣៥២នាក់ និងរបួសជាង ១ពាន់នាក់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៨ នាទីutes មុន

គោលនយោបាយ​កាតាលីករសកល​អាស៊ី-ប៉ាស៊ីហ្វិក គឺ​ជា​អាទិភាព​ដ៏​សំខាន់​ ដើម្បី​ចូលរួម​លើក​កម្ពស់​វិស័យ​ការងារ និងកិច្ចគាំពារសង្គម

ព័ត៌មានជាតិ៣៩ នាទីutes មុន

លោក​ ប៉ែន​ បូណា​ ៖​ មនុស្សទ្រុស្តប្រយោជន៍ជាតិបង្ហាញធាតុពិតឱ្យយើងបានឃើញយ៉ាងច្បាស់ក្រឡែត

ព័ត៌មានជាតិ១ ម៉ោង មុន

លោក គន់ គីម ៖ ការងារគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបង្ការទប់ទល់ពីចម្ងាយ

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

សេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំលើកទី១ អាណត្តិទី១ របស់ក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានជាតិស្ថិតិ

ព័ត៌មានជាតិ៥ ម៉ោង មុន

USAID ​ដក​ថយ ​ជា​របត់​សម្រាប់​ NGOs និង ​CBOs​ នៅ​កម្ពុជា​

Sokha Hotels

ព័ត៌មានពេញនិយម