Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី​​ប្រឈម​​​​ធ្ងន់​​ធ្ងរ​​រឿង​​ប្រេង​ និង​​ទំនិញ​​ដោយ​គ្មាន​​ប្រព័ន្ធទូទាត់​ SWIFT

បានផុស

នៅ

ការ​នាំ​ចេញ​ទំនិញ​ទាំង​អស់​របស់​រុស្ស៊ី​រាប់​ទាំង​ប្រេង និង​លោហធាតុ​រហូត​ដល់​គ្រាប់​ធញ្ញជាតិ​​នឹង​ត្រូវ​បាន​រំខាន​ដោយ​ទណ្ឌកម្ម​ថ្មី​ៗ​របស់​បស្ចឹម​ប្រទេស​​ដែល​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ដល់​សេដ្ឋកិច្ច​របស់​រុស្ស៊ី ហើយប្រទេសលោក​ខាង​លិច​ក៏​​នឹង​កើន​ឡើង​តម្លៃ និង​អតិផរណា។ នេះបើ​យោង​តាម​ពាណិជ្ជករ​ និង​អ្នក​វិភាគ​បាន​និយាយ។

សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​កាល​ពី​ថ្ងៃ​សៅរ៍​បាន​បិទ​ការ​ចូល​របស់​ធនាគារ​រុស្ស៊ី​ទៅ​នឹង​ប្រព័ន្ធ​ទូទាត់​អន្តរជាតិ SWIFT ​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​​លើ​ទី​ក្រុង​មូស្គូ ដោយ​សារ​ប្រទេស​នេះ​នៅ​តែ​បន្ត​វាយ​ប្រហារ​លើ​អ៊ុយក្រែន។

ខណៈ​ពេល​ធនាគារ​រុស្ស៊ី​មួយ​ចំនួន​រាប់​ទាំង Gazprombank ដែល​បម្រើ​សេវា​ទូទាត់​ប្រេង និង​ឧស្ម័ន​ដ៏​ធំ​បាន​គេច​ផុត​ពី​ទណ្ឌកម្ម​​​ទាំង​ស្រុង  ពាណិជ្ជករ និង​អ្នក​វិភាគ​បាន​និយាយ​ថា ​ពេល​ដែល​ខ្លួន​ត្រូវ​ការ​ផ្លាស់​ប្តូរ​ទៅ​​​ប្រព័ន្ធ​ថ្មី​​នឹង​នៅ​តែ​មាន​ចលាចលខ្លាំងរហូត​ដល់​លំហូរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វិធាន​ការ​ដែល​នឹង​រាប់​បញ្ចូល​ទាំង​ការ​រឹតបន្តឹង​​លើទុន​បម្រុង​​អន្តរជាតិ​របស់​ធនាគារ​កណ្តាល​រុស្ស៊ី​​នឹង​ត្រូវ​បាន​អនុវត្ត​នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ ដោយ​មន្ត្រី​និយាយ​ថា ការ​លើក​លែង​ថាមពល​មួយ​ចំនួនកំពុង​ត្រូវ​បាន​អនុវត្ត។

អ្នក​ស្រី Amrita Sen សហ​ស្ថាបនិក​អ្នក​វិភាគ Energy Aspects បាន​និយាយ​ថា ៖«ខណៈ​កំពុង​ព្យាយាម​លើក​លែង​ប្រតិបត្តិការ​ថាមពល SWIFT នៅ​តែ​អាច​​​រំខាន​ដល់​លំហូរពាណិជ្ជកម្ម​ថាមពល​នៅ​ក្នុង​​រយៈ​ពេល​ខ្លី ហោច​ណាស់​អ្នក​ទិញ​​ប្តូរ​ទៅ​​ជម្រើសផ្សេង​ដូច​ជា Telex ឬ​ប្រព័ន្ធ​ផ្សេង​»។

អ្នក​ស្រី​បន្ត​​ថា ៖«នៅ​លើ​ទំនិញ​ផ្សេង​ៗ​ទៀត ខ្ញុំ​មិន​អាច​មើល​ថា​តើ​ការ​ជួញ​ដូរ​នៅ​បន្ត​ដោយ​គ្មាន​ការ​លើក​លែង​របៀប​ណា»។

SWIFT ដែល​ជា​​សង្គម​សម្រាប់​ទូរគមនាគមន៍​ហិរញ្ញ​វត្ថុ​អន្តរ​ធនាគារពិភពលោក​គឺ​ជា​ប្រព័ន្ធ​​ផ្ញើ​សារ​សុវត្ថិភាព​មួយ​ដែល​ជួយ​សម្រួល​ដល់​ការ​ទូទាត់​​ឆ្លង​ប្រទេស​យ៉ាង​ឆាប់​រហ័ស ការ​ផ្ទេរ​ប្រាក់​រាប់​​ពាន់​លាន​​ដុល្លារ​ក្នុង​មួយ​ៗ​ឆ្នាំ​បាន​ក្លាយ​ជា​យន្តការ​ចម្បង​សម្រាប់​ពាណិជ្ជកម្មហិរញ្ញវត្ថុ​អន្តរជាតិ។

រុស្ស៊ី​​ជា​ប្រទេស​ផលិត​ប្រេង​​១០%​​ទូទាំង​ពិភព​លោក និង​ផ្គត់​ផ្គង់​​ឧស្ម័ន​៤០​%​ទៅ​អឺរ៉ុប។ រុស្ស៊ី​ជា​អ្នក​នាំ​ចេញ​ធញ្ញជាតិ និង​​ជីដ៏​ធំ​បំផុត​​ក្នុង​ពិភព​លោក។ ជាប្រទេស​ផលិត​ Palladium និង​នីកែលលំដាប់​លេខ​១​ក្នុង​លោក ជា​ប្រទេស​នាំ​ចេញ​ដែក និង​ធ្យូង​ថ្ម​ធំ​បំផុត​លំដាប់​ទី​៣​ និង​ជា​ប្រទេស​នាំ​ចេញ​ឈើ​ធំ​ជាង​គេ​លំដាប់​ទី​៥។

យ៉ាង​ហោច​ណាស់ ពាណិជ្ជករប្រេង និង​ទំនិញ​១០​នាក់​ដែល​ប្រាប់ Reuters ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញឈ្មោះ​បាន​និយាយ​ថា លំហូរ​នៃ​ទំនិញ​រុស្ស៊ី​ទៅ​បស្ចឹម​ប្រទេស​នឹង​ត្រូវ​​​រំខាន​យ៉ាង​ធ្ងន់​ធ្ងរ ឬ​បញ្ឈប់​ទាំង​ស្រុង​ក្នុង​រយៈ​​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ។

​ធនាគារិក​​ម្នាក់​ដែល​ធ្វើ​នៅ​ធនាគារ​ដ៏​ធំ​នៅ​អឺរ៉ុប​បាន​និយាយ​ថា ៖«យើង​នៅ​តែ​អាច​ប្រើ​ប្រព័ន្ធ​ខាង​​ក្នុង​នៃ​ធនាគារ​អន្តរជាតិ​បាន​ដែល​មានសាខា​នៅ​ប្រទេស​រុស្ស៊ី ប៉ុន្តែ​វា​នឹង​ស្មុគ​ស្មាញ​ខ្លាំង»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម