Connect with us

ព័ត៌មានអន្ដរជាតិ

វាយអ៊ុយក្រែន ៤ថ្ងៃ រុស្ស៊ី ចំណាយអស់ ៨០ពាន់លានដុល្លារអាមេរិក (មានវីដេអូ)

បានផុស

នៅ

សង្រ្គាមអ៊ុយក្រែនឥរុស្ស៊ីបានឈានចូលដល់ថ្ងៃទី៤ហើយ ខណៈការបាញ់ប្រហារយ៉ាងខ្លាំង ត្រូវបានគេឃើញនៅក្នុងរដ្ឋធានីគៀវ។

This image has an empty alt attribute; its file name is d4dd9657-2b64-4a67-8bff-9132ee1926a0-1024x768.jpg

កងទ័ព​អ៊ុយក្រែន ​កំពុង​ប្រយុទ្ធ​ជាមួយ​ទាហាន​រុស្ស៊ីយ៉ាង​ពេញទំហឹង ហើយមានការភ័យខ្លាចថា សង្រ្គាមនេះអាចនឹងបន្តរយៈពេលប៉ុន្មានថ្ងៃទៀត។

ទន្ទឹមនឹងនោះ សមាជិកសភាសហភាពអឺរ៉ុបលោក Riho Terras បានធ្វើការអះអាងដ៏គួរឲ្យចាប់អារម្មណ៍អំពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។ លោក​និយាយ​ថា ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន កំពុងមានការ​ខឹងសម្បា​យ៉ាងខ្លាំង។ លោក ពូទីន គិត​ថា ​សង្គ្រាម​នេះ​នឹង​ងាយ​ស្រួល​ណាស់ ហើយ​អ្វីៗ​នឹង​ចប់​ក្នុង​រយៈ​ពេល​ពី​មួយ​ទៅ​បួន​ថ្ងៃ។

This image has an empty alt attribute; its file name is AP22020041850813-1.jpg

ប៉ុន្តែ​បើ​ក្រឡេក​មើល​ស្ថានភាព​បច្ចុប្បន្ន​វិញ វាហាក់​ដូច​ជា​មិន​ដូច្នោះ​ទេ។ អង្គការ ណាតូ ដឹកនាំដោយសហរដ្ឋអាមេរិក បានប្រកាសថា នឹងផ្តល់អាវុធបន្ថែមទៀតដល់អ៊ុយក្រែន។

ក្នុង​ស្ថានភាព​បែប​នេះ គេ​កំពុង​តែ​ភ័យ​ខ្លាច​ថា អ៊ុយក្រែន​មិន​ព្រម​ចុះចាញ់​ដោយ​ងាយឡើយ។ ក្រសួងការពារជាតិអ៊ុយក្រែនក៏បានអំពាវនាវដល់សាធារណជន ឲ្យចូលរួមកងទ័ពផងដែរ។

This image has an empty alt attribute; its file name is skynews-ukraine-russia_5674293-1024x576.jpg

នៅក្នុងការបង្ហោះ Twitter មួយ លោក Terras បានអះអាងថា រុស្ស៊ីមិនមានផែនការយុទ្ធសាស្រ្តទេ។ ការចំណាយរបស់រុស្ស៊ីលើសង្គ្រាមនេះ គឺប្រហែល២០ពាន់លានដុល្លារអាមេរិកក្នុងមួយថ្ងៃ ពោលគឺ ៤ ថ្ងៃស្មើនឹង ៨០ ពាន់លានដុល្លារអាមេរិក ហើយក្នុង​ស្ថានភាព​បែប​នេះ រុស្ស៊ី​អាចប្រឈម​ការ​ខ្វះខាត​សព្វាវុធ។

រោងចក្រ Tula និង Rotenberg មិនអាចបំពេញតម្រូវការអាវុធរបស់កងទ័ពរុស្ស៊ីបានទេ។ ពួកគេអាចផ្គត់ផ្គង់បានតែកាំភ្លើង និងគ្រាប់កាំភ្លើងប៉ុណ្ណោះ។ សព្វាវុធ​សម្រាប់​កងទ័ព​រុស្ស៊ី​អាច​ផលិត​បាន​ក្នុង​រយៈពេលពី ៣ ទៅ ៤ ខែ​ខាង​មុខ​នេះ ប្រសិន​បើ​ពួកគេ​មាន​វត្ថុធាតុ​ដើម​គ្រប់គ្រាន់​សម្រាប់ផលិត។

This image has an empty alt attribute; its file name is IMAGE_1642944974-1024x576.jpeg

ទោះបីជាយ៉ាងណាក៏ដោយ វត្ថុ​ធាតុ​ដើម​ដែល​ប្រើ​សម្រាប់​ផលិត​សព្វាវុធ​រុស្ស៊ី​ គឺបាន​មក​ពី​ប្រទេស​ស្លូវេនី ហ្វាំងឡង់ និង​អាល្លឺម៉ង់ ប៉ុន្តែ​ឥឡូវ​ ត្រូវ​បាន​បញ្ឈប់ហើយ​ ដោយសារ​ទណ្ឌកម្ម៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល​៖ Vann Vann

ប្រភព៖ Hindustan News Hub

ចុចអាន៖ មានប្រទេសមួយហើយ ចូលដៃជាមួយរុស្ស៊ី វាយលុក អ៊ុយក្រែន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម