Connect with us

ព័ត៌មានអន្ដរជាតិ

Elon Musk បញ្ជូនផ្កាយរណបបង្កើនសេវាអ៊ីនធឺណិតជួយ អ៊ុយក្រែន

បានផុស

នៅ

ស្ថាបនិកក្រុមហ៊ុន SpaceX លោក Elon Musk បាននិយាយកាលពីល្ងាចថ្ងៃសៅរ៍ថា ផ្កាយរណប Starlink របស់ក្រុមហ៊ុនឥឡូវនេះកំពុងធ្វើសកម្មភាពនៅក្នុងប្រទេសអ៊ុយក្រែនដើម្បីបង្កើនសេវាអ៊ីនធឺណិត និងដើម្បីកាត់បន្ថយបញ្ហាប្រឈមមួយចំនួនដែលប្រទេសកំពុងជួបប្រទះ ចំពេលមានការវាយលុករបស់រុស្ស៊ី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Mykhailo Fedorov បានអំពាវនាវទៅកាន់លោក Musk ផងដែរដោយនិយាយថា ខណៈពេលដែលគ្រាប់រ៉ុកកែតរបស់គាត់បានចុះចតដោយជោគជ័យពីលំហ រ៉ុកកែតរុស្ស៊ីបានវាយប្រហារលើប្រជាជនស៊ីវិលអ៊ុយក្រែន” ។

ប៉ុន្តែត្រឹមតែ ១០ ម៉ោងក្រោយមកលោក Musk បានឆ្លើយតបថា ផ្កាយរណប Starlink ឥឡូវនេះមានសកម្មភាពនៅក្នុងប្រទេសអឺរ៉ុបខាងកើត ហើយស្ថានីយជាច្រើនទៀតកំពុងដំណើរការ ។

ផ្កាយរណប Starlink គឺជាបណ្តាញនៃផ្កាយរណបប្រហែល ២,០០០ នៅក្នុងគន្លងផែនដីទាប ដែលផ្តល់អ៊ីនធឺណិតល្បឿនលឿនដោយភ្ជាប់ជាមួយស្ថានីយអ្នកប្រើប្រាស់ជុំវិញពិភពលោក ។

ដោយសារតែវាមិនត្រូវបានកំណត់ដោយហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិត ផ្កាយរណប Starlink អាចត្រូវបានដាក់ពង្រាយយ៉ាងឆាប់រហ័សនៅក្នុងតំបន់ពិបាកទៅដល់ និងស្ថានភាពគ្រោះមហន្តរាយ ។

រហូតមកដល់ពេលនេះ សេវាអ៊ីនធឺណិតត្រូវបានរំខាននៅក្នុងទីក្រុងជាច្រើននៅទូទាំងប្រទេសអ៊ុយក្រែន រួមទាំងទីក្រុង Kyiv, Mariupol, Kharkiv និង Kherson នេះបើយោងតាមអ្នកត្រួតពិនិត្យអ៊ីនធឺណិត NetBlocks ។

គួរបញ្ជាក់ថា នៅពេលដែលកងកម្លាំងរុស្ស៊ីបានឆ្លងកាត់ព្រំដែនចូលទៅក្នុងប្រទេសអ៊ុយក្រែន និងបានបាញ់ផ្លោងមីស៊ីលទៅទីក្រុងនានាកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ពួក Hacker រុស្ស៊ីក៏បានធ្វើការវាយប្រហារតាមអ៊ីនធឺណិតប្រឆាំងនឹងរដ្ឋាភិបាលអ៊ុយក្រែន និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Fox News

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទីutes មុន

អ្នកនាំពាក្យ៖ ការតែងតាំងមេបញ្ជាការកងទ័ពជើងទឹកដោយព្រះរាជក្រឹត្យ តាមសំណើនាយករដ្ឋមន្រ្តី គឺស្របតាមច្បាប់ គ្មានអ្វីខុសឡើយ

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

មេ​ដឹក​នាំ​របប​យោធា​មី​យ៉ាន់​ម៉ា​​​ប្រកាស​​រៀបចំ​បោះ​​ឆ្នោត​​នៅ​ដើម​​ឆ្នាំ​២០២៦

ព័ត៌មានជាតិ២៦ នាទីutes មុន

ជិត១០០ឆ្នាំនៃការស្វែងរកទីបំផុតព្រះសិរពុទ្ធបដិមាមួយរកឃើញដងខ្លួនវិញហើយ

ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

ជនជាតិ​សិង្ហបុរី​ដែល​អត់​ការងារ​ធ្វើ នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ៤ ៥០០​ដុល្លារ

ព័ត៌មានអន្ដរជាតិ៣៦ នាទីutes មុន

អាហ្សង់ទីន​ប្រកាសកាន់ទុក្ខបីថ្ងៃ​ចំពោះហេតុ​ការណ៍​​ទឹកជំនន់​ទឹកភ្លៀង​​​ដ៏សាហាវ​​

Sokha Hotels

ព័ត៌មានពេញនិយម