Connect with us

ព័ត៌មានអន្ដរជាតិ

យន្តហោះធំបំផុតរបស់ពិភពលោកនៅអ៊ុយក្រែន ត្រូវ រុស្ស៊ី កម្ទេចបាត់ហើយ

បានផុស

នៅ

យោងតាមគណនី Twitter ផ្លូវការរបស់រដ្ឋាភិបាលអ៊ុយក្រែន បានឲ្យដឹងនៅថ្ងៃចន្ទទី២៨ខែកុម្ភៈនេះថា យន្តហោះធំបំផុតរបស់ពិភពលោក Antonov AN-225 Mriya ត្រូវបានកម្ទេចដោយការវាយប្រហាររបស់រុស្ស៊ី លើអាកាសយានដ្ឋានក្បែរទីក្រុង គៀវ។

This image has an empty alt attribute; its file name is FMnHML_XoAAoluI.jpeg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Dmytro Kuleba រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អ៊ុយក្រែន​បាន​និយាយ​ថា​ “រុស្ស៊ី​អាច​បំផ្លាញ​ Mriya របស់​យើង។ ប៉ុន្តែ​ពួកគេ​នឹង​មិន​អាច​បំផ្លាញ​សុបិន​នៃ​រដ្ឋ​អឺរ៉ុប​ដ៏រឹងមាំ សេរី និង​ប្រជាធិបតេយ្យ​នេះបាន​ឡើយ”។

Mriya ដែលបកប្រែថា “សុបិន” បានទុកនៅក្នុងឃ្លាំងរបស់ខ្លួន នៅឯមូលដ្ឋានទ័ពអាកាសអ៊ុយក្រែនក្នុងទីក្រុង Hostomel ដែលជាកន្លែងនៃការប៉ះទង្គិចគ្នាយ៉ាងខ្លាំងកាលពីថ្ងៃព្រហស្បតិ៍ ពេលដែលយោធារុស្ស៊ី កាន់កាប់មូលដ្ឋានទ័ពអាកាស។

This image has an empty alt attribute; its file name is 25ce6f8d-3f9e-41b0-ae22-199f63ff20c2-1024x601.jpg

ប្រព័ន្ធគ្រប់គ្រងព័ត៌មានអំពីអគ្គិភ័យរបស់អង្គការ NASA បានរកឃើញភ្លើងឆាបឆេះជាច្រើនកន្លែងនៅអាកាសយានដ្ឋាន រួមទាំងនៅឃ្លាំងដែលផ្ទុកយន្តហោះផងដែរ។

យោងតាមទិន្នន័យរបស់អង្គការ NASA បានឲ្យដឹងថា អគ្គិភ័យមួយបានកើតឡើងនៅឃ្លាំងដែលផ្ទុកយន្តហោះ ហើយត្រូវបានគេឃើញនៅម៉ោង ១១:១៣ ព្រឹកថ្ងៃអាទិត្យ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNN

ចុចអាន៖ វាយអ៊ុយក្រែន ៤ថ្ងៃ រុស្ស៊ី ចំណាយអស់ ៨០ពាន់លានដុល្លារអាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម