ព័ត៌មានអន្ដរជាតិ
ស្ថានភាពសង្គ្រាមរវាង រុស្ស៊ី-អ៊ុយក្រែន កាន់តែក្ដៅ ម្ចាស់ក្លឹប Chelsea សម្រេចលាលែងតំណែង
Roman Abramovich ជាមហាសេដ្ឋីរុស្ស៊ី និងជាម្ចាស់ក្លឹប Chelsea ដែលជាក្រុមដ៏ល្បីនៅ ក្របខណ្ឌ Premier League របស់អង់គ្លេស បានសម្រេចចិត្តចូលនិវត្តន៍ពីកាន់កាប់ និងបានបញ្ជូនទៅមូលនិធិសប្បុរសធម៌ នៃកីឡដ្ឋាន Stamford Bridge ក្នុងស្រុកថែរក្សាជំនួសវិញ។

ការប្រកាសនេះបានធ្វើឡើង ស្របពេលដែលបញ្ហានៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនកាន់តែក្ដៅ ហើយបណ្ដាលឲ្យលោកត្រូវប៉ះពាល់យ៉ាងខ្លាំងក្នុងវិស័យនេះ។ គេបានកត់សម្គាល់ថា លោកមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ដែលបញ្ជាឲ្យវាយប្រហារអ៊ុយក្រែនលើកនេះ។

អ្នកជំនួញវ័យ ៥៥ឆ្នាំរូបនេះ ត្រូវបានហាមប្រាមមិនឲ្យធ្វើដំណើរទៅកាន់ចក្រភពអង់គ្លេស ចាប់តាំងពីឆ្នាំ ២០១៨ បន្ទាប់ពីមានជម្លោះរវាងចក្រភពអង់គ្លេស និងរុស្ស៊ី ហើយថ្មីៗនេះ លោក Chris Bryant សមាជិកសភាតំណាងរាស្រ្តអង់គ្លេស ចេញមកអំពាវនាវ ឲ្យអាជ្ញាធរបញ្ជារឹបអូសទ្រព្យសម្បត្តិ និងចោទសួរថាតើ មហាសេដ្ឋីរុស្ស៊ី គួរតែផ្ដល់ភ្លើងខៀវឲ្យបន្តគ្រប់គ្រងក្រុមបាល់ទាត់ ក្នុងទីក្រុងដ៏មានឥស្សរជននេះទៀតដែរទេ។

ក្រោយមានរឿងចម្រូងចម្រាស់ ទីបំផុត លោក Roman Abramovich ម្ចាស់ក្លឹបបាល់ទាត់ Chelsea បានសម្រេចចិត្តចេញសេចក្តីថ្លែងការណ៍មួយ ប្រកាសចូលនិវត្តន៍ពីក្រុមជាផ្លូវការ តាំងពីទិញក្លឹបនៅខែកក្កដា ឆ្នាំ២០០៣។

លោកក៏បាននិយាយជាចុងក្រោយថា”ក្នុងរយៈពេលជិត ២០ឆ្នាំ ដែលខ្ញុំបានកាន់កាប់ Chelsea ខ្ញុំបានទទួលខុសត្រូវក្នុងការថែរក្សាក្លឹប ដើម្បីធ្វើឲ្យយើងជោគជ័យ ដូចដែលយើងអាចធ្វើបាននៅថ្ងៃនេះ ក៏ដូចជាការកសាងក្រុមសម្រាប់អនាគត។ ខ្ញុំតែងតែសម្លឹងមើលចំណាប់អារម្មណ៍របស់ក្លឹប ដោយបេះដូងរបស់ខ្ញុំ។ ហើយខ្ញុំនៅតែពិចារណាវា ដូចរាល់ដង។ ដោយហេតុផលនេះ ខ្ញុំបានសម្រេចចិត្តប្រគល់ការថែទាំរបស់ក្រុម ទៅមូលនិធិសប្បុរសធម៌របស់ក្លឹប»។

គួរបញ្ជាក់ថា សម្រាប់ Chelsea បានបោះជំហានឡើងជាក្រុមកំពូល នៅកោះអង់គ្លេស ចាប់តាំងពី Roman Abramovich បានចំណាយប្រាក់យ៉ាងច្រើននៅក្នុងក្រុម។ តាមរយៈការដណ្ដើមជើងឯកជាច្រើនលើក រួមមានជើងឯក Premier League ៥ដង ជើងឯក UEFA Champions League ២ដង ជើងឯក FA Cup ៥ដង ជើងឯក League Cup ៣ដង ជើងឯក Europa League ២ដង និង Club World Championship ១ដង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អង់គ្លេស ស្នើដកម្ចាស់ក្លឹប Chelsea ក្រោយពិភពលោកផ្ដាច់ទំនាក់ទំនងសឹងទាំងអស់ជាមួយ រុស្ស៊ី
ចុចអាន៖អ្នកលេងហ៊ុនលើលោក បរិច្ចាគប្រាក់ជា Bitcoin ជួយកងទ័ព អ៊ុយក្រែន ប្រឆាំង រុស្ស៊ី

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ