ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន មិនចុះចាញ់ រុស្ស៊ី ដាច់ខាត និងមិនឲ្យបាត់ទឹកដីសូម្បីប៉ុនក្រចកដៃ
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន Dmitry Kuleba បាននិយាយកាលពីថ្ងៃអាទិត្យ មុនការចរចាររវាងទីក្រុងមូស្គូ និងទីក្រុងគៀវថា អ៊ុយក្រែននឹងមិន “ចុះចាញ់” ប្រទេសរុស្ស៊ីនោះទេក្នុងកាលៈទេសៈណាក៏ដោយ ។

Kuleba បាននិយាយនៅក្នុងសន្និសីទកាសែតក្នុងទីក្រុងគៀវថា “មិនមានអ្វីអាក្រក់នៅក្នុងកិច្ចពិភាក្សាបែបនេះឡើយ ហើយប្រសិនបើលទ្ធផលនៃកិច្ចពិភាក្សាទាំងនេះនឹងមានសន្តិភាព និងការបញ្ចប់សង្រ្គាមនោះ គួរតែត្រូវបានស្វាគមន៍” ។
លោកសង្កត់ធ្ងន់ថា “ប៉ុន្តែខ្ញុំចង់បញ្ជាក់ឲ្យច្បាស់ថា យើងនឹងមិនចុះចាញ់ យើងនឹងមិនចុះញម យើងនឹងមិនបោះបង់ទឹកដីរបស់យើងសូម្បីប៉ុនក្រចកដៃ” ។

លោកបាននិយាយថា “អ៊ុយក្រែនបានយល់ព្រមបញ្ជូនគណៈប្រតិភូទៅព្រំដែនដើម្បីស្តាប់អ្វីដែលរុស្ស៊ីចង់និយាយ និងដើម្បីគូសបញ្ជាក់អំពីអ្វីដែលទីក្រុងគៀវគិតអំពីសង្រ្គាមនេះ និងសកម្មភាពរបស់រុស្ស៊ីជាដើម” ។
គួរបញ្ជាក់ថា គណៈប្រតិភូទាំងពីរគ្រោងនឹងជួបពិភាក្សាគ្នានៅទីតាំងដែលមិនបញ្ចេញឈ្មោះក្នុងប្រទេសបេឡារុសជិតព្រំដែនប្រទេសទាំងពីរនាថ្ងៃចន្ទនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ មកដឹង ប្រទេសឈរខាង រុស្ស៊ី និង អ៊ុយក្រែន អំឡុងផ្ទុះសង្គ្រាមពេលនេះ

-
សន្តិសុខសង្គម២១ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច