ព័ត៌មានអន្ដរជាតិ
មេដឹកនាំប្រទេសធំមួយ ចំអកឲ្យប្រធានាធិបតីអ៊ុយក្រែន
នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអាទិត្យទី២៧ខែកុម្ភៈ ប្រធានាធិបតីស្តាំនិយមប្រេស៊ីលលោក Jair Bolsonaro បានចំអកឲ្យប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ដោយនិយាយថា ប្រជាជនអ៊ុយក្រែន បានដាក់ក្តីសង្ឃឹមរបស់ពួកគេនៅក្នុងដៃរបស់តារាកំប្លែងទៅវិញ។

លោក Bolsonaro បានបដិសេធថ្កោលទោសការវាយលុករបស់រុស្ស៊ី ហើយកាលពីថ្ងៃអាទិត្យបាននិយាយថា ប្រេស៊ីលនឹងរក្សាអព្យាក្រឹតនៅក្នុងជម្លោះនេះ។ លោកបន្ថែមថា ប្រេស៊ីលនិងរុស្ស៊ីគឺជា ប្រទេសបងប្អូន។
លោក Bolsonaro ក៏បាននិយាយផងដែរថា “យើងនឹងមិនកាន់ជើងភាគីណាទេ យើងនឹងបន្តធ្វើអព្យាក្រឹត ហើយជួយតាមលទ្ធភាពដែលអាចធ្វើទៅបាន។ មួយផ្នែកធំនៃប្រជាជនអ៊ុយក្រែន គឺនិយាយភាសារុស្ស៊ី”។

លោកអះអាងថា លោកក៏បានពិភាក្សារយៈពេលពីរម៉ោងជាមួយលោកពូទីនផងដែរកាលពីថ្ងៃអាទិត្យ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អតីតបវរកញ្ញាអ៊ុយក្រែន ចាប់កាន់កាំភ្លើងក្រោកឡើងតស៊ូប្រឆាំងការវាយលុករបស់ រុស្ស៊ី

-
ចរាចរណ៍៣ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានជាតិ១៧ ម៉ោង ago
សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព៤ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
សន្តិសុខសង្គម២៣ ម៉ោង ago
នគរបាលរាជធានី ឃាត់ខ្លួនអនុប្រធានគណបក្សកម្លាំងជាតិ មួយរូប ពីបទ ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម