ព័ត៌មានអន្ដរជាតិ
អាហ្ស៊ែបៃហ្សង់និងអាមេនីយល់ព្រមលើបទឈប់បាញ់មនុស្សធម៌ថ្មី
ជាថ្មីម្តងទៀត ប្រទេសអាមេនីនិងអាហ្ស៊ែបៃហ្សង់បានយល់ព្រមគោរពបទឈប់បាញ់មនុស្សធម៌នៅក្នុងជម្លោះដែនដី Nagorno-Karabakh។ នេះយោងតាមសេចក្តីថ្លែងការណ៍រួមពីក្រសួងការបរទេសសហរដ្ឋអាមេរិកនិងរដ្ឋាភិបាលប្រទេសទាំងពីរ។
សេចក្តីថ្លែងការណ៍បាននិយាយកាលពីថ្ងៃអាទិត្យថា បទឈប់បាញ់នេះនឹងចូលជាធរមាននៅម៉ោង៨ព្រឹកថ្ងៃចន្ទ។

នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ OSCE Minsk Group ដែលបង្កើតឡើងដើម្បីសម្រុះសម្រួលជម្លោះហើយដឹកនាំដោយប្រទេសបារាំង រុស្ស៊ីនិងសហរដ្ឋអាមេរិកបាននិយាយថា សហប្រធាននិងរដ្ឋមន្ត្រីការបរទេសរបស់ខ្លួននឹងជួបគ្នាម្តងទៀតនៅថ្ងៃទី២៩ខែតុលាដើម្បីពិភាក្សាអំពីបញ្ហា Nagorno-Karabakh។
សេចក្តីថ្លែងការណ៍មួយពីក្រុមនេះបាននិយាយថា “នៅក្នុងកិច្ចពិភាក្សាដ៏ក្តៅគគុក សហប្រធាននិងរដ្ឋមន្រ្តីការបរទេសបានពិភាក្សា អនុវត្តបទឈប់បាញ់មនុស្សធម៌ជាបន្ទាន់ដែលអាចធ្វើទៅបានសម្រាប់ការឃ្លាំមើលបទឈប់បាញ់និងការចាប់ផ្តើមពិភាក្សាលើធាតុសំខាន់ៗនៃដំណោះស្រាយគ្រប់ជ្រុងជ្រោយ”។
បទឈប់បាញ់មុននេះត្រូវបញ្ចប់កាលពីថ្ងៃសៅរ៍មុនពេលដែលភាគីនីមួយៗបានចោទប្រកាន់គ្នាទៅវិញទៅមកពីការរំលោភបំពាន។

កាលពីថ្ងៃអាទិត្យ ក្រសួងការពារជាតិនៃតំបន់ Nagorno-Karabakh បាននិយាយថា ខ្លួនបានកត់ត្រាការស្លាប់មនុស្សចំនួន១១នាក់ផ្សេងទៀតក្នុងចំណោមកងកម្លាំងរបស់ខ្លួនដែលនាំឲ្យចំនួនយោធាស្លាប់ឡើងដល់៩៧៤នាក់ចាប់តាំងពីការប្រយុទ្ធគ្នាជាមួយកងកម្លាំងអាហ្ស៊ែបៃហ្សង់ផ្ទុះឡើង។
ចំណែកអាហ្ស៊ែបៃហ្សង់បាននិយាយថា ជនស៊ីវិលរបស់ខ្លួនចំនួន៦៥នាក់ត្រូវបានសម្លាប់និង២៩៨នាក់រងរបួសប៉ុន្តែមិនបានបង្ហាញតួលេខស្លាប់និងរបួសរបស់យោធាខ្លួនទេ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Al Jazeera

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ