ព័ត៌មានអន្ដរជាតិ
ស្អែកនេះ សហរដ្ឋអាមេរិកចាប់ផ្តើមយុទ្ធនាការជាប្រវត្តិសាស្រ្តកម្ចាត់ជំងឺកូវីដ
សាធារណជនអាមេរិកនឹងចាប់ផ្តើមទទួលបានវ៉ាក់សាំងការពារវីរុសកូរ៉ូណារបស់ក្រុមហ៊ុន Pfizer / BioNTech ចាប់ពីថ្ងៃចន្ទស្អែកនេះទៅបន្ទាប់ពីវ៉ាក់សាំងនេះត្រូវបានអនុញ្ញាតសម្រាប់ការប្រើប្រាស់ជាបន្ទាន់។
លោកឧត្តមសេនីយ៍ Gustave Perna ដែលកំពុងត្រួតពិនិត្យការចែកចាយបានថ្លែងថា វ៉ាក់សាំងចំនួន៣លានដូសដំបូងនឹងត្រូវបញ្ជូនទៅគ្រប់រដ្ឋទាំងអស់នៅចុងសប្តាហ៍នេះ។
វ៉ាក់សាំងនេះបានផ្តល់នូវការការពាររហូតដល់ទៅ៩៥ភាគរយប្រឆាំងនឹងជំងឺកូវីដ១៩ហើយត្រូវបានចាត់ទុកថាមានសុវត្ថិភាពដោយរដ្ឋបាលចំណីអាហារនិងឱសថ (FDA)។
ការអនុញ្ញាតកាលពីថ្ងៃសុក្រឲ្យប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer / BioNTech ជាបន្ទាន់ត្រូវបាន FDA ចាត់ទុកថាជា “ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត” មួយនៅក្នុងការប្រយុទ្ធប្រឆាំងជាមួយជំងឺរាតត្បាត។
ការចាក់ថ្នាំបង្ការរោគទ្រង់ទ្រាយធំដោយប្រើប្រាក់វ៉ាក់សាំងដូចគ្នានេះបានចាប់ផ្តើមរួចទៅហើយនៅចក្រភពអង់គ្លេស។
ថ្លែងអំពីយុទ្ធនាការចាក់វ៉ាក់សាំង Operation Warp Speed របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក លោកឧត្តមសេនីយ៍ Perna បាននិយាយក្នុងសន្និសីទកាសែតកាលពីថ្ងៃសៅរ៍ថា វ៉ាក់សាំងនឹងត្រូវដាក់ចូលទៅក្នុងកុងតឺន័រសម្រាប់ដឹកជញ្ជូនក្នុងរយៈពេល២៤ម៉ោងបន្ទាប់។
លោកបានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកមានភាពជឿជាក់១០០ភាគរយថា វ៉ាក់សាំងដែលចាំបាច់ដើម្បីកម្ចាត់សត្រូវកូវីដនេះនឹងត្រូវដឹកជញ្ជូនដោយសុវត្ថិភាព៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ យល់ព្រមឲ្យប្រើវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer តែអាមេរិកទិញពី Moderna ១០០ លានដូសបន្ថែមទៀត
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង