Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែនចោទថា រុស្ស៊ី ប្រើប្រាស់គ្រាប់បែក Vacuum Bomb ដ៏ប្រល័យកាលពីម្សិលមិញ (មានវីដេអូ)

បានផុស

នៅ

ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំនៅសហរដ្ឋអាមេរិក បានប្រាប់សមាជិកសភាអាមេរិកនៅក្នុងសន្និសីទខ្លីមួយថា ប្រទេសរុស្ស៊ី បានប្រើប្រាស់អាវុធកម្តៅដែលគេហាមឃាត់ ក្នុងអំឡុងពេលប្រយុទ្ធគ្នានៅប្រទេសអ៊ុយក្រែនកាលពីថ្ងៃចន្ទទី២៨ខែកុម្ភៈ។

This image has an empty alt attribute; its file name is 1632232876_5-1024x686.jpeg

លោកស្រី Oksana Markarova បានប្រាប់អ្នកយកព័ត៌មានថា “ពួកគេបានប្រើគ្រាប់បែកកម្តៅ Vacuum Bomb នៅថ្ងៃនេះ ដែលជាប្រភេទគ្រាប់បែក ត្រូវបានហាមឃាត់ដោយអនុសញ្ញាទីក្រុងហ្សឺណែវ”។

ទោះបីជាយ៉ាងណាក៏ដោយ ការអះអាងរបស់លោកស្រី កំពុងត្រូវបានគេពិនិត្យ។

This image has an empty alt attribute; its file name is 8174B3E4-4EAB-426A-91D4-DB65F6F4D900_cx0_cy5_cw0_w1200_r1-1024x576.webp

គួរបញ្ជាក់ថា អាវុធកម្ដៅបែបនេះ គឺមិនប្រើគ្រាប់រំសេវធម្មតាទេ។ ពួកវាជំនួសមកវិញដោយសារធាតុផ្ទុះដែលមានសម្ពាធខ្ពស់ ហើយបឺតអុកស៊ីសែនពីបរិយាកាសជុំវិញ ដើម្បីបង្កើតជារលកផ្ទុះដ៏ខ្លាំង និងសម្ពាធ។ វាអាចបំផ្ទុះរាងកាយមនុស្ស និងកម្ទេចសរីរាង្គខាងក្នុង។

ការប្រើប្រាស់គ្រាប់បែក Vacuum Bomb ត្រូវបានគេមើលឃើញពីមុននៅក្នុងសាធារណៈរដ្ឋរុស្ស៊ី Chechnya។ នេះបើយោងតាមអង្គការឃ្លាំមើលសិទ្ធិមនុស្ស៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ អតីតបវរកញ្ញាអ៊ុយក្រែន ចាប់កាន់កាំភ្លើងក្រោកឡើងតស៊ូប្រឆាំងការវាយលុករបស់ រុស្ស៊ី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ហេង សួរ ចូលរួម​ពិធីសូត្រមន្ត ចម្រើន​ព្រះ​បរិ​ត្ដ បុណ្យកាន់បិណ្ឌ នៅ​វត្ត​ទួល​ទំពូង ក្នុង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ

ជីវិតកម្សាន្ដ៥ ម៉ោង មុន

លោក គង់ វិសាល៖ បវរកញ្ញាពិភពលោក ជាការប្រកួតដ៏ពិសេស បង្ហាញពីភាពប៉ិនប្រសប់របស់ស្ត្រី

សន្តិសុខសង្គម៧ ម៉ោង មុន

Breaking News! អគ្គិភ័យឆាបឆេះឃ្លាំងស្តុកកង់ក្នុងតំបន់OCIC ប្រឈមខូចខាតទាំងស្រុង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​បៃដិន​ប្រកាស​ផ្តល់​ជំនួយ​យោធា​​តម្លៃ​​៨​ពាន់​លាន​ដុល្លារទៀតដល់​អ៊ុយក្រែន​ មុន​ចប់​អាណត្តិ​​​

ព័ត៌មានជាតិ៨ ម៉ោង មុន

អគ្គព្រះរាជអាជ្ញា  ប្ដឹងឧទ្ធរណ៍​លើការសម្រេចឱ្យបុរសបុកគេស្លាប់៤នាក់ ជាប់ពន្ធនាគារ៥ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម