ព័ត៌មានអន្ដរជាតិ
អាមេរិកបណ្តេញទូតរុស្ស៊ី១២រូបចេញពី UN បារម្ភសន្តិសុខជាតិ
សហរដ្ឋអាមេរិកបណ្តេញមន្ត្រីទូតរុស្ស៊ី១២រូបចេញពីអង្គការសហប្រជាជាតិដោយសារបារម្ភសន្តិសុខជាតិ។ នេះបើយោងតាមមន្ត្រីការទូតអាមេរិក និងរុស្ស៊ីបាននិយាយ។
សមាជិកនៃបេសកកម្មរបស់រុស្ស៊ីត្រូវបានស្នើឲ្យចាកចេញពីសហរដ្ឋអាមេរិកចំពោះការពាក់ព័ន្ធនឹងសកម្មភាពដែលមិនមែនជាការទូត។

លោក Olivia Dalton អ្នកនាំពាក្យបេសកម្មអាមេរិកបាននិយាយថា ៖«សកម្មភាពនេះស្ថិតនៅក្នុងការអភិវឌ្ឍរយៈពេលជាច្រើនខែមកហើយ»។
លោក Richard Mills ឯកអគ្គរដ្ឋទូតរងរបស់សហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិបានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដោយមិនបញ្ជាក់លំអិតថា ៖«មន្ត្រីទូតរុស្ស៊ីទាំងនោះដែលត្រូវបានស្នើឲ្យចាកចេញពីសហរដ្ឋអាមេរិកពាក់ព័ន្ធនឹងសកម្មភាពដែលមិនសមស្របតាមទំនួលខុសត្រូវ និងកាតព្វកិច្ចរបស់ពួកគេក្នុងនាមជាអ្នកការទូតឡើយ»។
លោកបានបញ្ជាក់ថា ពួកគេត្រូវបានស្នើឲ្យចាកចេញ «ដូច្នេះពួកគេនឹងមិនគ្រោះថ្នាក់ដល់សន្តិសុខនៃប្រទេសដែលជាម្ចាស់ផ្ទះ»។ លោកបន្ថែមថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងដោយអនុលោមទៅតាមកិច្ចព្រមព្រៀងនៅទីស្នាក់ការអង្គការសហប្រជាជាតិ។
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាតិ លោក Vassily Nebenzia បានប្រាប់អ្នកសារព័ត៌មានថា ពួកគាត់ត្រូវបានស្នើសុំឲ្យចាកចេញត្រឹមថ្ងៃទី៧ខែមីនា៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ