ព័ត៌មានអន្ដរជាតិ
លោក បៃដិន ថា ប្រជាជនអាមេរិកកុំខ្លាចសង្គ្រាមនុយក្លេអ៊ែរជាមួយ រុស្ស៊ី លើ អ៊ុយក្រែន
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បាននិយាយកាលពីថ្ងៃចន្ទថា លោកមិនជឿថា ជនជាតិអាមេរិកមានហេតុផលណាគួរឲ្យព្រួយបារម្ភអំពីសង្គ្រាមនុយក្លេអ៊ែរ ចំពេលមានភាពតានតឹងជាមួយរុស្ស៊ីជុំវិញការលុកលុយរបស់ខ្លួនលើអ៊ុយក្រែននោះទេ ។

លោក បៃដិន បានឆ្លើយតបទៅនឹងសំណួរជាច្រើន ប៉ុន្តែជាមួយនឹងចម្លើយយ៉ាងខ្លីប៉ុណ្ណោះថា “ទេ” បន្ទាប់ពីថ្លែងសុន្ទរកថានៅក្នុងព្រឹត្តិការណ៍ Black History Month នៅឯសេតវិមាន ។
គួររំឭកថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃអាទិត្យបានបញ្ជាឲ្យកងកម្លាំងអាវុធនុយក្លេអ៊ែររបស់ប្រទេសត្រូវត្រៀមខ្លួនមែនទែន និងមានការប្រុងប្រយ័ត្នខ្ពស់ ខណៈដែលប្រទេសលោកខាងលិច បង្កើនការដាក់ទណ្ឌកម្មលើការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ។

ភ្លាមៗនោះរដ្ឋបាលលោក បៃដិន បានឆ្លើយតបយ៉ាងខ្លាំងដោយឲ្យចៀសវាងផ្ទុះភាពតានតឹងបន្ថែមទៀត ដោយហៅសកម្មភាពរបស់លោក ពូទី ថាជាការប៉ុនប៉ងដើម្បីបង្ហាញពីភាពត្រឹមត្រូវនៃការលុកលុយរបស់រុស្ស៊ីបន្ថែមទៀត ខណៈអាមេរិកខ្លួនឯងផ្ទាល់មិនបានដាក់កម្លាំងនុយក្លេអ៊ែរណាមួយឲ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការឆ្លើយតបទៅវិញនោះទេ ។
ចំណែកលោកស្រី Jen Psaki អ្នកនាំពាក្យសេតវិមានបាននិយាយប្រាប់ទូរទស្សន៍ ABC កាលពីថ្ងៃអាទិត្យថា “នេះពិតជាគំរូមួយ ដែលយើងបានឃើញពីលោកប្រធានាធិបតី ពូទីន តាមរយៈដំណើរនៃជម្លោះនេះ ពោលជាការគម្រាមកំហែងដែលមិនធ្លាប់មានពីមុនដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការការលុកលុយបន្ថែមទៀត ហើយសហគមន៍ពិភពលោក និងប្រជាជនអាមេរិកគួរតែពិនិត្យមើលវាតាមរយៈសកម្មភាពនេះ” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Hill
ចុចអាន ៖ តួអង្គសំខាន់ៗនៅពីក្រោយលោក ពូទីន ក្នុងការវាយលុក អ៊ុយក្រែន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ