ព័ត៌មានអន្ដរជាតិ
លោក ពូទីន អាចបញ្ឈប់ការទម្លាក់គ្រាប់បែកលើជនស៊ីវិល អ៊ុយក្រែន
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា លោកអាចនឹងយល់ព្រមបញ្ឈប់រាល់ការទម្លាក់គ្រាប់បែកលើជនស៊ីវិល និងតំបន់លំនៅដ្ឋានរបស់អ៊ុយក្រែន ។

លោក វ្ល៉ាឌីមៀ ពូទីន បានធ្វើអត្ថាធិប្បាយបែបនេះ ក្នុងអំឡុងពេលពិភាក្សាជាមួយប្រធានាធិបតីបារាំង Emmanuel Macron ។
ទន្ទឹមនោះ ការិយាល័យរបស់លោក Macron បាននិយាយថា លោក Macron បានជំរុញឲ្យលោក ពូទីន បញ្ឈប់រាល់ការវាយប្រហារលើជនស៊ីវិលក្នុងប្រទេសអ៊ុយក្រែន ថែរក្សាហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងផ្តល់នូវការចូលទៅកាន់ផ្លូវសំខាន់ៗ ជាពិសេសភាគខាងត្បូងនៃទីក្រុងគៀវ ។

វិមាន Elysee បាននិយាយថា “ប្រធានាធិបតី ពូទីន បានបញ្ជាក់ពីឆន្ទៈរបស់គាត់ក្នុងការប្តេជ្ញាចិត្តលើចំណុច ៣ នេះ ហើយមេដឹកនាំទាំងពីរក៏បានយល់ព្រមបន្តទាក់ទងគ្នានៅប៉ុន្មានថ្ងៃខាងមុខទៀតផងដែរ” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Express
ចុចអាន ៖ ការចរចារវាង អ៊ុយក្រែន-រុស្ស៊ី ឈានដល់ “ការសម្រេចចិត្តជាក់លាក់”

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ