Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសអព្យាក្រឹតចំនួន ៦ ឈរខាង អ៊ុយក្រែន ប្រឆាំងសង្គ្រាម រុស្ស៊ី

បានផុស

នៅ

ប្រទេសអព្យាក្រឹតចំនួន ៦ រួមមាន ហ្វាំងឡង់ ស៊ុយអែត ស្វីស អូទ្រីស អៀរឡង់ និងបុរីវ៉ាទីកង់ បានឈរលើបូរណភាពទឹកដីរបស់អ៊ុយក្រែន និងថ្កោលទោសសង្រ្គាមរុស្ស៊ីលើអ៊ុយក្រែន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំរវាងគណៈប្រតិភូអ៊ុយក្រែន និងរុស្ស៊ីបានបញ្ចប់មួយដំណាក់កាលហើយកាលពីថ្ងៃចន្ទនៅតាមព្រំដែនប្រទេសបេឡារុស ខណៈដែលសង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែនបានឈានចូលដល់ថ្ងៃទី ៦ហើយ បន្ទាប់ពីរុស្ស៊ីបានទទួលស្គាល់តំបន់កាន់កាប់ដោយក្រុមឧទ្ទាមចំនួន ២ នៅភាគខាងកើតអ៊ុយក្រែន ។

ទន្ទឹមនោះសង្គ្រាមនេះក៏​ត្រូវ​បាន​ជួបប្រទះនូវ​ការ​តវ៉ា​ពី​សហគមន៍​អន្តរជាតិផងដែរ ដោយ​សហភាព​អឺរ៉ុប ចក្រភព​អង់គ្លេស និង​សហរដ្ឋ​អាមេរិក​កំពុង​អនុវត្ត​ទណ្ឌកម្ម​សេដ្ឋកិច្ច​ជាច្រើន​ប្រឆាំង​នឹង​រុស្ស៊ី ។

គួររំឭកថា រុស្ស៊ី​បាន​ចាប់ផ្តើម​ប្រតិបត្តិការ​យោធា​ក្នុង​ប្រទេស​អ៊ុយក្រែន​កាលពី​ចុងខែ​កុម្ភៈ បន្ទាប់ពី​មានការ​ស្នើសុំ​ជំនួយ​ពី​សាធារណរដ្ឋ​ប្រជាមានិត​នៅ Donbass ។

ចំណែកក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ប្រតិបត្តិការនេះគឺសំដៅទៅលើហេដ្ឋារចនាសម្ព័ន្ធយោធារបស់អ៊ុយក្រែនតែប៉ុណ្ណោះ ហើយប្រជាជនស៊ីវិលមិនស្ថិតក្នុងគ្រោះថ្នាក់នោះទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ អាមេរិក អាចបញ្ជូនភេរវករពី ស៊ីរី ទៅជួយ អ៊ុយក្រែន អំឡុងសង្គ្រាមជាមួយ រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន រកឃើញ​កុមារី​លក់ផ្កា គ្រោង​នឹង​ជួប​ឪពុកម្តាយ​របស់កុមារី​នៅ​ថ្ងៃ​ទី២៧ ខែមេសា

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋ​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់១០គ្រួសារ ទទួល​អំណោយ​ពី​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​បន្ទាយ​មានជ័យ

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក សួស យ៉ារ៉ា ៖ ការ​ទូត​សន្តិភាព​សភា​កម្ពុជា​មាន​បទ​ពិសោធន៍​កសាង​សន្តិភាព​ជាក់ស្តែង និង​ផ្អែក​លើ​គោលការណ៍​ទាំង​៥

សេដ្ឋកិច្ច៩ ម៉ោង មុន

កម្ពុជាកំពុងរៀបចំនីតិវិធីពិសេស សម្រាប់ការនាំចេញទំនិញទៅទីផ្សារអាមេរិក

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងការងារ ចុះហត្ថលេខាលើ​ឯកសារចំនួន​៣ ជាមួយថៃ ក្រោមអធិបតីភាព សម្តេច​ធិបតី ហ៊ុន ម៉ាណែត

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន

រំលោភ
សន្តិសុខសង្គម២០ ម៉ោង មុន

លួងលោមចូលផ្ទះសំណាក់មិនបាន ដឹកចូលព្រៃស្ងាត់ចាប់រំលោភបានសម្រេច រួចវាយប្លន់យកទ្រព្យសម្បត្តិអស់

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ត្រាំ បន្ទន់ជំហរ​ដាក់ចិនដោយ​ប្រកាសពីការ​ទម្លាក់ពន្ធ​ ក្រោយចិន​សម្ដែងភាពមិនរុញរា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កុំខកខាន! ភ្នំពេញក៏អាចមើលឃើញ បាតុភូត «មេឃញញឹម» ដ៏កម្រ នៅថ្ងៃ២៥នេះដែរ

Sokha Hotels

ព័ត៌មានពេញនិយម