Connect with us

ព័ត៌មានអន្ដរជាតិ

ទោះផ្ទុះកូវីដតែកោះ បាលី អនុញ្ញាតឲ្យរៀបចំពិធីឆ្លងឆ្នាំដើម្បីស្តារសេដ្ឋកិច្ច

បានផុស

នៅ

រដ្ឋបាលខេត្តបាលីនឹងអនុញ្ញាតឲ្យសណ្ឋាគារ ភោជនីយដ្ឋាននិងគោលដៅទេសចរណ៍ទាំង​អស់រៀបចំពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីឆ្នាំសកលនាពេលខាងមុខនេះក្រោមវិធានការសុខភាពទប់ស្កាត់ជំងឺកូវីដ១៩ក្នុងគោលបំណងស្តារវិស័យទេសចរណ៍របស់កោះដែលមានភាពល្បីល្បាញនេះឡើងវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានទីភ្នាក់ងារទេសចរណ៍កោះបាលីលោក Putu Astawa បាននិយាយថា “មិនទាន់មានការរឹតបន្តឹងនៅឡើយទេ។ យើងនៅតែអនុញ្ញាតឲ្យមានការប្រារព្ធពិធីតាមលក្ខខណ្ឌដែលពិធីសារសុខភាពត្រូវបានអនុវត្តហើយការរៀបចំត្រូវបានអនុញ្ញាតឲ្យធ្វើឡើងក្នុងទំហំត្រឹម៥០ភា​គរយប៉ុណ្ណោះ”។

ស្របពេលជាមួយគ្នានោះ ប្រធានទីភ្នាក់ងារសណ្តាប់ធ្នាប់សាធារណៈកោះបាលី (Satpol PP) លោក Dewa Nyoman Rai Darmada បាននិយាយថា ការិយាល័យរបស់លោកនឹងដាក់ពង្រាយបុគ្គលិកដើម្បីជួយឃ្លាំមើលទីតាំងដែលទំនងជាមានមនុស្សច្រើន។ ការត្រួតពិនិត្យនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឲ្យប្រាកដថា គ្រប់ភាគីទាំងអស់បានប្រកាន់ខ្ជាប់នូវពិធីសារសុខភាពទប់ស្កាត់ជំងឺកូវីដ១៩ក្នុងឱកាសបុណ្យឆ្លងឆ្នាំនេះ។

ទោះបីជាយ៉ាងណាក៏ដោយ លោក Darmadi បានបន្តទៀតថា អាជ្ញាធរកោះបាលីនឹងចេញសេចក្តីអំពាវនាវមួយនាពេលឆាប់ៗនេះកុំឲ្យប្រជាជនប្រមូលផ្តុំគ្នាជាទ្រង់ទ្រាយធំសម្រាប់ការប្រារព្ធពិធីចូលឆ្នាំសកល។

វិស័យទេសចរណ៍គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចរបស់កោះបាលីដែលបានចូលរួមចំណែកប្រមាណ៦០ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់កោះនេះ។ ជំងឺរាតត្បាតកូវីដ១៩បានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចក្នុងខេត្តមួយដែល៨០ភាគរយគឺពឹងផ្អែកលើវិស័យទេសចរណ៍។

ទិន្នន័យរបស់ក្រសួងសុខាភិបាលបានបង្ហាញថា មនុស្សចំនួន១១២នាក់ទៀតនៅកោះបាលីបានឆ្លងវីរុសកូរ៉ូណាកាលពីថ្ងៃព្រហស្បតិ៍ដែលនាំឲ្យករណីសរុបនៅលើកោះនេះកើនដល់១៥,១៨២នាក់។ ខេត្តនេះមានអ្នកស្លាប់ចំនួន៤៥៥នាក់ខណៈមនុស្ស១៣,៧៩១នាក់បានជាសះស្បើយ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Jakarta Post

ចុចអាន៖ ឥណ្ឌូនេស៊ីធ្ងន់ធ្ងរណាស់! មួយថ្ងៃមានអ្នកឆ្លងកូវីដជាង៨ពាន់នាក់

ចុចអាន៖ រំលោភក្មេងនៅឥណ្ឌូនេស៊ី ត្រូវវាយ១៤៦រំពាត់ផ្តៅជាសាធារណៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៣ នាទី មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម៥១ នាទី មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ៥៦ នាទី មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ៥៧ នាទី មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ៦០ នាទី មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម