ព័ត៌មានអន្ដរជាតិ
មិនបង្ហាញខ្លួនមែន តែភរិយាប្រធានាធិបតី អ៊ុយក្រែន ប្ដេជ្ញានៅជាមួយស្វាមី និងពលរដ្ឋគ្រប់គ្នា
ជំទាវទីមួយរបស់អ៊ុយក្រែន លោកស្រី Olena Zelenska បានប្រកាសជំហរនៅជាមួយស្វាមី និងពលរដ្ឋគ្រប់គ្នា មិនរត់គេចខ្លួន យកសុខនោះទេ ទោះបីជាពេលនេះប្រធានាធិបតី Volodymyr Zelenskyy កំពុងតែជាគោលដៅរបស់រុស្ស៊ីក៏ដោយ។

ខណៈពេលដែលសង្រ្គាមកំពុងឆាបឆេះក្នុងប្រទេស អ៊ុយក្រែន ប្រធានាធិបតី Volodymyr Zelenskyy បានបង្ហាញពីឆន្ទៈមោះមុតចំពោះអ្នកគាំទ្រ និងប្រជាជន ដោយលោកបានបន្តស្នាក់នៅក្នុងប្រទេស បើទោះបីលោកជាគោលដៅចម្បងនៃសត្រូវយ៉ាងណាក្ដី។
លោក Zelenskyy បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា “សត្រូវបានសម្គាល់ខ្ញុំជាគោលដៅទី១ ហើយគ្រួសាររបស់ខ្ញុំជាគោលដៅទី២” ហើយលោកបដិសេធឱកាសពីសហរដ្ឋអាមេរិកក្នុងការជម្លៀសចេញពីរដ្ឋធានី គៀវ ចំពេលមានការឈ្លានពានរបស់រុស្ស៊ីលើប្រទេសរបស់ខ្លួន។

ដោយឡែក ភរិយាប្រធានាធិបតីវិញ គឺលោកស្រី Olena Volodymyrivna Zelenska ក៏កំពុងស្ថិតនៅក្នុងប្រទេសអ៊ុយក្រែនផងដែរ ខណៈប្រធានាធិបតីបានបដិសេធមិនប្រាប់ពីកន្លែងដែលនាងស្នាក់នៅ និងកូនៗនោះទេ ព្រោះពួកគេកំពុងទទួលរងការវាយប្រហារពីរុស្ស៊ី។
ទោះជាមិនបង្ហាញខ្លួនជាសាធារណៈ ប៉ុន្តែជំទាវទីមួយរបស់ប្រទេសអ៊ុយក្រែនបានបង្ហោះសារនៅលើគណនី Instagram ថា «ខ្ញុំគ្មានការភ័យស្លន់ស្លោ ឬយំយែកទេ។ ខ្ញុំនឹងស្ងប់ស្ងាត់ ហើយជឿជាក់។ កូនរបស់ខ្ញុំ កំពុងសំឡឹងមើលខ្ញុំ។ ខ្ញុំនឹងនៅក្បែរពួកគេ នៅក្បែរស្វាមីរបស់ខ្ញុំ និងនៅក្បែរអ្នកទាំងអស់គ្នា។ ខ្ញុំស្រឡាញ់អ្នក! ខ្ញុំស្រឡាញ់អ៊ុយក្រែន!»។
)
យ៉ាងណាមិញ ទីតាំងស្នាក់របស់លោកស្រី Olena Zelenska មិនត្រូវបានបង្ហាញឡើយ ដោយសារពេលនេះលោកស្រីនិងគ្រួសារ គឺជាមុខសញ្ញារបស់រុស្ស៊ី៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ People
ចុចអាន៖ ប្រធានាធិបតី អ៊ុយក្រែន ឆ្លើយតបផាំងៗ ក្រោយអាមេរិកស្នើឲ្យជម្លៀសលោកចេញពីប្រទេស
ចុចអាន៖ តារាសម្ដែងកូរ៉េ Lee Young Ae បរិច្ចាគប្រាក់ជាង ៨ម៉ឺនដុល្លា ជួយដល់ អ៊ុយក្រែន

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍