Connect with us

ព័ត៌មានអន្ដរជាតិ

គូស្នេហ៍​​អ៊ុយក្រែន​​នេះ​​យក​​ថ្ងៃ​​ក្រេប​​ចន្ទ​​ទឹក​ឃ្មុំ​​​កាន់​អាវុធ​​​ដើម្បី​ការពារ​ជាតិ

បានផុស

នៅ

ប្តី​ប្រពន្ធ​ទើប​រៀប​ការ​​តែង​តែ​ចំណាយ​ពេល​វេលា​នៅ​ជា​មួយ​គ្នា​យ៉ាង​សប្បាយ​រីក​រាយ​​ទាំង​ទី​ជិត និង​ទី​​ឆ្ងាយ ប៉ុន្តែ​ជា​រឿង​​ដ៏​កម្រ​​មួយ​ដែល​មាន​ប្តី​ប្រពន្ធ​អ៊ុយក្រែន​ទើប​រៀប​ការ​មួយ​គូ​យក​ថ្ងៃ​ទី​១​ដែល​ជា​ពេល​វេលា​ក្រេប​ចន្ទ​ទឹក​ឃ្មុំ​ដើម្បី​កាន់​កាំ​ភ្លើង​ការពារ​ប្រទេស​ជាតិ។

កូន​កម្លាំង​ឈ្មោះ Sviatoslav Fursin​ និង​កូន​ក្រមុំ​ឈ្មោះ Yaryna Arieva
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន CNN បាន​បង្ហាញ​ថា កូន​កម្លាំង​ឈ្មោះ Sviatoslav Fursin អាយុ​២៤​ឆ្នាំ​ និង​កូន​ក្រមុំ​ឈ្មោះ Yaryna Arieva អាយុ​២១​ឆ្នាំ​​គ្រោង​រៀប​មង្គល​ការ​នា​ខែ​ឧសភា​ខាង​មុខ ប៉ុន្តែ​ដោយ​សារ​សង្គ្រាម​បាន​ផ្ទុះ​ឡើង​​នៅ​ពេល​​រុស្ស៊ី​បាន​វាយ​ប្រហារ​លើ​អ៊ុយក្រែន​ អ្នក​ទាំង​ពីរ​បាន​ប្រញាប់​​រៀប​ការ​យ៉ាង​​ឆាប់​រហ័ស។

អ្នក​ទាំង​ពីរ​បាន​រៀប​មង្គល​ការ​នៅ​ព្រះ​វិហារ St. Michael’s Cathedral ​ក្នុង​ទី​ក្រុង​កៀវ ប្រទេស​អ៊ុយក្រែន​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ​ ឆ្នាំ​២០២២​ជា​ពេល​ដែល​រុស្ស៊ី​ចាប់​ផ្តើម​វាយ​ប្រហារ​លើ​អ៊ុយក្រែម។

កូន​ក្រមុំ​ Arieva អាយុ​២១​ឆ្នាំ​បាន​និយាយ​ថា ៖«យើង​ប្រហែល​ជា​ស្លាប់ ហើយ​យើង​ចង់​រស់​នៅ​ជា​មួយ​គ្នា​មុន​ពេល​ស្លាប់​។ វា​ជា​ពេល​វេលា​សប្បាយ​រីក​រាយ​បំផុត​នៅ​ក្នុង​ជីវិត»។

ក្រោយ​ពេល​រៀប​ការ

អ្វី​ដែល​កាន់​តែ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទៀត​នោះ នៅ​ថ្ងៃ​ទី​​មួយ​នៃ​មង្គល​ការ​របស់​​ប្តី​ប្រពន្ធ​ថ្មោង​ថ្មី​ទាំង​ពីរ​មិន​បាន​ទៅ​លំហែ​កាយ ឬ​​ក្រេប​ចន្ទ​ទឹកឃ្មុំ​ឡើយ។ ផ្ទុយ​ទៅ​វិញ​ពួក​គេ​បាន​ស្លៀក​ពាក់​ឈុតទាហាន និង​កាន់​កាំភ្លើង​​​ដើម្បី​ការពារ​ប្រទេស​ជាតិ។

កូន​ក្រមុំ​បាន​និយាយ​ថា ៖«ស្ថានភាព​លំបាក​ណាស់។ យើង​នឹង​ទៅ​ច្បាំងដើម្បី​ទឹក​ដី​របស់​យើង»។  អ្នក​ទាំង​ពីរ​បាន​ស្គាល់​គ្នា​កាល​ពី​ឆ្នាំ​២០១៩​ក្នុង​ព្រឹត្តិការណ៍​តវ៉ា​មួយ​នៅ​ទី​ក្រុង​គៀវ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៦០ នាទីutes មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម