Connect with us

ព័ត៌មានអន្ដរជាតិ

ប្រេងសាំងនៅ កម្ពុជា ឡើងថ្លៃដល់ ៤៨០០ រៀលហើយ ចុះប្រទេស អាស៊ាន ផ្សេងទៀតយ៉ាងណាដែរ

បានផុស

នៅ

ស្របពេលដែលសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនកំពុងផ្ទុះឡើង តម្លៃប្រេងសាំងនៅលើពិភពលោកក៏មានការប្រែប្រួលយ៉ាងខ្លាំងផងដែរ ក្នុងនោះប្រទេសចំនួន ២ នៅ តំបន់អាស៊ីអាគ្នេយ៍ (អាស៊ាន) រួមទាំងកម្ពុជាផងដែរនោះ ឃើញថាតម្លៃប្រេងសាំងបានឡើងថ្លៃ ១០០ រៀលបន្ថែមទៀតដែលនឹងត្រូវដាក់លក់ក្នុងតម្លៃ ៤,៨០០ រៀលក្នុងមួយលីត្រ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហើយនេះគឺជាតម្លៃប្រេងសាំងធម្មតាលក់ក្នុងមួយលីត្រនៅបណ្ដាប្រទេសអាស៊ាន ៖

១. ព្រុយណេ តម្លៃ ០.២៦ ដុល្លារ (១,០៥០​ រៀល) ក្នុងមួយលីត្រ

២. ម៉ាឡេស៊ី តម្លៃ ០.៤៨ ដុល្លារ (១,៩៥០​ រៀល) ក្នុងមួយលីត្រ

៣. ឥណ្ឌូណេស៊ី តម្លៃ ០.៨៨ ដុល្លារ (៣,៥០០ រៀល) ក្នុងមួយលីត្រ

៤. មីយ៉ាន់ម៉ា តម្លៃ ១.០៧ ដុល្លារ (៤,២៥០ រៀល) ក្នុងមួយលីត្រ

៥. ថៃ តម្លៃ ១.១១ ដុល្លារ (៤,៤៥០ រៀល) ក្នុងមួយលីត្រ

៦. វៀតណាម តម្លៃ ១.១៧ ដុល្លារ (៤,៦៥០ រៀល) ក្នុងមួយលីត្រ

៧. កម្ពុជា តម្លៃ ១.១៨ ដុល្លារ (៤,៨០០ រៀល) ក្នុងមួយលីត្រ

៨. ហ្វីលីពីន តម្លៃ ១.២៧ ដុល្លារ (៥,០៥០ រៀល) ក្នុងមួយលីត្រ

៩. ឡាវ តម្លៃ ១.៣៤ ដុល្លារ (៥,៣៥០ រៀល) ក្នុងមួយលីត្រ

១០. សិង្ហបុរី តម្លៃ ១.៩៧ ដុល្លារ (៧,៨៥០ រៀល) ក្នុងមួយលីត្រ

គួរបញ្ជាក់ថា តម្លៃប្រេងសាំងទាំងនេះគឺគិតត្រឹមថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២២ ហើយយើងឃើញថា ប្រទេសព្រុយណេមិនមានការប្រែប្រួលតម្លៃនោះទេ ខណៈសិង្ហបុរីនៅតែជាប្រទេសមានតម្លៃប្រេងសាំងខ្ពស់ជាងគេដដែលនៅតំបន់អាស៊ាន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Global Petrol Price

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម