ព័ត៌មានអន្ដរជាតិ
មកស្គាល់បុរសខ្លាំង អ៊ុយក្រែន ពាក់មួក និងអាវសាមញ្ញ អង្គុយចរចាជាមួយ រុស្ស៊ី
គណៈប្រភូអ៊ុយក្រែនម្នាក់ក្នុងចំណោមគណៈប្រតិភូទាំងអស់ដែលបានទៅចូលរួមចរចាជាមួយរុស្ស៊ីជុំវិញស្ថានភាពក្ដៅគគុករវាងប្រទេសទាំងពីរនៅក្នុងប្រទេសបេឡារុសកាលពីថ្ងៃចន្ទ កំពុងផ្ទុះការចាប់អារម្មណ៍ពីបណ្ដាញសង្គម ពាក់ព័ន្ធនឹងសម្លៀកបំពាក់ដូចជា ពាក់មួក និងអាវសាមញ្ញក្នុងតុចរចា ។

បុរសខ្លាំងរូបនោះត្រូវបានគេស្គាល់ឈ្មោះថា Davyd Heorhiyovych Arakhamia គឺជាអ្នកនយោបាយ អ្នកជំនួញជនជាតិអ៊ុយក្រែន និងជាអ្នកស្ម័គ្រចិត្តដែលមានដើមកំណើតចេញពីប្រទេសហ្សកហ្ស៊ី ។
កើតនៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ១៩៧៩ នៅទីក្រុង Sochi សហភាពសូវៀត លោក Arakhamia បានរស់នៅក្នុងទីក្រុង Gagra នៃប្រទេសហ្សកហ្ស៊ី ។ រហូតដល់ឆ្នាំ ១៩៩២ ដោយបានភៀសខ្លួនពីសង្រ្គាមនៅ Abkhazia គាត់បានផ្លាស់ទៅនៅជាមួយឪពុកម្តាយរបស់គាត់ទៅទីក្រុងអ៊ុយក្រែន Mykolaiv ។

បុរសខ្លាំងវ័យ ៤៣ ឆ្នាំរូបនេះបានសិក្សាផ្នែកសេដ្ឋកិច្ចនៅសកលវិទ្យាល័យអឺរ៉ុបក្នុងប្រទេសអ៊ុយក្រែន ហើយលោកបានប្រឡងជាប់ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងវិជ្ជាជីវៈនៅសាកលវិទ្យាល័យ Open University ក្នុងទីក្រុងឡុងដ៍នៃចក្រភពអង់គ្លេស ។ លោកក៏ជាសហស្ថាបនិកនៃក្រុមហ៊ុន IT ជាច្រើនរួមទាំង TemplateMonster និង Weblium ជាដើម ។
នៅខែមីនា ឆ្នាំ ២០១៤ លោក Arahamia រួមជាមួយមិត្តភក្តិបានចាប់ផ្តើមគេហទំព័រដើម្បីរៃអង្គាសថវិកាសម្រាប់ឧបករណ៍របស់ទាហានឆ័ត្រយោងនៃកងពលតូចទ័ពអាកាសទី ៧៩ ។

Arakhamia ត្រូវបានតែងតាំងជាទីប្រឹក្សាអភិបាលនៃតំបន់ Mykolaiv Oblast នៅខែសីហា ឆ្នាំ ២០១៤ ។ នៅខែតុលា ឆ្នាំ ២០១៤ គាត់បានក្លាយជាទីប្រឹក្សារដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមប្រឹក្សាអ្នកស្ម័គ្រចិត្តនៅក្រសួងការពារជាតិអ៊ុយក្រែន ។
ក្រោយមកលោក Arakhamia គឺជាសមាជិកនៃគណបក្សនយោបាយបម្រើប្រជាជនរបស់លោកប្រធានាធិបតី Volodymyr Zelenskyy ហើយលោកត្រូវបានបោះឆ្នោតជ្រើសរើសជាសមាជិកសភាអ៊ុយក្រែន Verkhovna Rada ក្នុងឆ្នាំ ២០១៩ ។ នៅក្នុងសភា លោកត្រូវបានជ្រើសរើសជាមេដឹកនាំបក្សនៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០១៩ ហើយនៅខែសីហាឆ្នាំដដែលនោះលោកក៏បានបម្រើការជាលេខាធិការក្រុមប្រឹក្សាវិនិយោគជាតិផងដែរ ។

ក្នុងអំឡុងពេលឆ្នាំ ២០២២ ការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន លោក Arahamia គឺជាផ្នែកមួយនៃរង្វង់ដ៏ជិតស្និទ្ធនៃទីប្រឹក្សាដែលនៅតែស្ថិតក្នុងរដ្ឋធានីកៀវជាមួយប្រធានាធិបតី Volodymyr Zelenskyy ។ នៅថ្ងៃទី ២៨ ខែកុម្ភៈ លោក Arakhamia ត្រូវបានគេដាក់ឈ្មោះថាជាសមាជិកនៃក្រុមចរចាដែលត្រូវបានបញ្ជូនទៅទីក្រុង Pripyat ព្រំដែនអ៊ុយក្រែន-បេឡារុស សម្រាប់កិច្ចពិភាក្សាស្តីពីបទឈប់បាញ់រវាងរុស្ស៊ី និងអ៊ុយក្រែន ជាពេលដែលផ្ទុះការចាប់អារម្មណ៍ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយសង្គមពីឯកសណ្ឋានក្នុងតុចរចា ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Wikipedia
ចុចអាន ៖ សុន្ទរកថារបស់លោក Zelensky ទៅកាន់ EU ធ្វើឲ្យអ្នកបកប្រែអួលដើម ក (មានវីដេអូ)

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា