Connect with us

ព័ត៌មានអន្ដរជាតិ

បេសកជន រុស្ស៊ី ប្រចាំ UN ថា ដល់ពេលដែល អាមេរិក ដកអាវុធនុយក្លេអ៊ែរ ពីអឺរ៉ុបហើយ (មានវីដេអូ)

បានផុស

នៅ

តំណាងអចិន្ត្រៃយ៍រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ (UN) នៅទីក្រុងហ្សឺណែវលោក Gennady Gatilov បាននិយាយកាលពីថ្ងៃអង្គារថា “ដល់ពេលដែលអាមេរិកត្រូវដកអាវុធនុយក្លេអ៊ែរចេញពីអឺរ៉ុបខាងលិច និងខាងកើតហើយ” ។

លោក Gennady Gatilov
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Gatilov បានប្រាប់ទូរទស្សន៍លីបង់ Al-Mayadeen ថា “មូលដ្ឋានទ័ពអាមេរិកបង្កការគំរាមកំហែងដល់សន្តិសុខរបស់រុស្ស៊ី ហើយទីក្រុងមូស្គូបានទាមទារជាយូរមកហើយឲ្យក្រុងវ៉ាស៊ីនតោនដកអាវុធទាំងនេះចេញពីព្រំដែនរុស្ស៊ី” ។

លើសពីនេះអ្នកការទូតរុស្ស៊ីបានចង្អុលបង្ហាញថា សហរដ្ឋអាមេរិកនឹងមិនអាចដករុស្ស៊ីចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ឬក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានទេ ។ លោក​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ទីក្រុង​មូស្គូ​មិន​មាន​ជំនឿ​ថា​ កិច្ច​សន្ទនា​​នឹង​នាំ​មក​នូវ​លទ្ធផល​ដែល​ចង់​បាន​រវាង​មន្ត្រី​អ៊ុយក្រែន និង​រុស្ស៊ីនោះទេ ។

លោក Gatilov បានប្រាប់ទូរទស្សន៍លីបង់ Al-Mayadeen ថា “ទំនាក់ទំនងបានចាប់ផ្តើមរវាងគណៈប្រតិភូអ៊ុយក្រែន និងរុស្ស៊ី ហើយយើងសង្ឃឹមថា ទំនាក់ទំនងទាំងនេះនឹងបន្តនាពេលអនាគតដ៏ខ្លីបំផុត ហើយនឹងបម្រើជាការចាប់ផ្តើមនៃដំណោះស្រាយនយោបាយ” ។

លោក Gatilov បន្ថែមថា “យើងគាំទ្រមធ្យោបាយការទូត ប៉ុន្តែការទូតនេះត្រូវតែគោរពនូវតួនាទីរបស់ប្រទេសទាំងអស់ ហើយគួរតែត្រូវបានអនុវត្តដោយឈរលើមូលដ្ឋាននៃសមភាព ខណៈយើងមិនឃើញគោលបំណងរបស់អ៊ុយក្រែនក្នុងការព្យាយាមស្វែងរកដំណោះស្រាយស្របច្បាប់ និងមានតុល្យភាពចំពោះបញ្ហានេះឡើយ” ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ មកស្គាល់បុរសខ្លាំង អ៊ុយក្រែន ពាក់មួក និងអាវសាមញ្ញ អង្គុយចរចាជាមួយ រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ១០ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម១១ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម