ព័ត៌មានអន្ដរជាតិ
នាវា ដឹករថយន្តប្រណិតៗដែលលិចនៅ សមុទ្រអាត្លង់ទិក ខាតបង់ប្រាក់ ១៥៥ លានដុល្លារ
នាវាដឹកទំនិញមួយគ្រឿងផ្ទុករថយន្តប្រណិតៗប្រហែល ៤,០០០ គ្រឿងដែលបានឆេះ និងលិចនៅប្រជុំកោះ Azores នៃមហាសមុទ្រអាត្លង់ទិកកាលពីជិត ២ សប្តាហ៍មុន ធ្វើឲ្យក្រុមហ៊ុនធានារ៉ាប់រងចំណាយអស់ប្រហែល ១៥៥ លានដុល្លារ ។

អគ្គិភ័យបានឆាបឆេះនៅលើនាវាខ្នាតយក្សកាលពីថ្ងៃទី ១៦ ខែកុម្ភៈ ជាមួយនឹងរថយន្តរបស់ក្រុមហ៊ុន Volkswagen Group ដែលកំពុងធ្វើដំណើរពីប្រទេសអាល្លឺម៉ង់ទៅកាន់សហរដ្ឋអាមេរិក ។
ទន្ទឹមនោះ សមាជិកនាវិកទាំងអស់ចំនួន ២២ នាក់បានជម្លៀសចេញ និងជួយសង្គ្រោះដោយសុវត្ថិភាព ខណៈរហូតមកដល់ពេលនេះមិនទាន់មានរបាយការណ៍ពីលេចធ្លាយប្រេងនៅឡើយទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ មកស្គាល់បុរសខ្លាំង អ៊ុយក្រែន ពាក់មួក និងអាវសាមញ្ញ អង្គុយចរចាជាមួយ រុស្ស៊ី

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត